ចិន៖ មនុស្សស្លាប់កើនដល់២,៩៨១នាក់ និងឆ្លងកើនដល់៨០,២៧០ករណីដោយសារ COVID-19
ដោយ Heng  ថ្ងៃទី 4 March, 2020  ម៉ោង 10:49 | អន្តរជាតិ

(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិន នាព្រឹកថ្ងៃពុធនេះបានប្រកាសឲ្យដឹងថា ចំនួនអ្នកបាត់បង់ជីវិតដោយសារជំងឺឆ្លង COVID-19 នៅក្នុងតំបន់ និងខេត្តចំនួន ៣១ របស់ប្រទេសចិនបានបន្តកើនដល់ ២,៩៨១នាក់ ក្នុងចំណោមអ្នកឆ្លងសរុប ៨០,២៧០ករណី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី០៤ ខែមីនា ឆ្នាំ២០២០។

យោងតាមរបាយការណ៍ប្រចាំព្រឹកថ្ងៃពុធនេះ របស់គណៈកម្មការជាតិសុខាភិបាលចិន ពេញមួយថ្ងៃអង្គារម្សិលមិញនេះ មនុស្សចំនួន ១១៩នាក់បន្ថែមទៀត ត្រូវបានធ្វើតេស្តឃើញថា មានផ្ទុកមេរោគ COVID-19 ហើយស្របពេលជាមួយគ្នាអ្នកជំងឺ ៣៨នាក់បានបាត់បង់ជីវិត។

សូមជម្រាបថា មនុស្សសរុប ១៤៣នាក់ទៀតកំពុងស្ថិតនៅក្នុងការពិនិត្យ ដើម្បីរកមើលថា តើពួកគេមានផ្ទុកមេរោគកូរ៉ណាថ្មី ឬ COVID-19 ដែរឬមួយក៏អត់។ តួលេខខាងលើនេះ បានបង្ហាញពីការធ្លាក់ចុះនូវចំនួនមនុស្សស្លាប់ និងឆ្លងប្រចាំថ្ងៃយ៉ាងច្រើនបន្ថែមទៀត នៅទូទាំងប្រទេសចិន៕

Nurses assemble plastic face shields at a hospital designated for the coronavirus patients in Wuhan in central China’s Hubei province, Sunday, March 01, 2020. China on Sunday reported a slight uptick in new cases exceeded 500 over the past 24 hours. They remain almost entirely confined to the hardest-hit province of Hubei and its capital, the epicenter of Wuhan.(Chinatopix via AP)

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...