ស៊យទាំងយប់! បេីករថយន្តបណ្តេីរចុចទូរស័ព្ទបណ្តេីរ ជ្រុលចង្កូតទៅបុក Passapp ចតស្ងៀមក្រឡាប់ផ្ងារជេីងខ្លួនឯង
ដោយ Heng  ថ្ងៃទី 4 March, 2020  ម៉ោង 07:42 | សន្តិសុខ​សង្គម

(ភ្នំពេញ​)៖ បើកបរបណ្ដើរចុចទូរស័ព្ទដើរលឿនគួរសម រវល់តែស្លុងអារម្មណ៍ទូរសព្ទរថយន្តរាយទៅបុកម៉ូតូកង់បីឥណ្ឌា Passapp ទំនងភ្ញាក់ បួងចង្កូតជ្រុលរថយន្តក្រឡាប់បះជើងម្ខាង។ ករណីនេះបានកេីតឡេីងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី៣ខែមីនាឆ្នាំ២២០ នៅចំណុចផ្លូវលេខ១០១កែងផ្លូវលេខ២៦៦​ ស្ថិតនៅសង្កាត់បឹងត្របែកខណ្ឌចំការមន។

ប្រភពនៅកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុមានរ៉ឺម៉កកង់បី passapp​ ចំនួន៣គ្រឿងបានចតនៅចិញ្ចេីមផ្លូវ៤៦៦​ ក្នុងទិសដៅពីត្បូងទៅជេីង​ ជារៀងរាល់ថ្ងៃ​ លុះមកដល់វេលាកតហេតុខាងលេីស្រាប់តែមានបុរសម្នាក់បេីករថយន្ត ម៉ាកកាមរីហាយព្រីត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AR-9383 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៤៦៦ ក្នុងទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿន និងបេីកបរបណ្តេីរចុចទូរស័ព្ទបណ្តេីរ មិនប្រយ័ត្នក៏ជ្រុលទៅបុករ៉ឺម៉ក (passapp) រុញផ្ទប់គ្នាបណ្តាលឱ្យរងការខូចខាតចំណែករថយន្តបង្កក្រឡាប់ផ្ងារជេីងម្ខាង សំណាងមិនមានមនុស្សរងរបួស។

ក្រោយកេីតហេតុសមត្ថកិច្ចចុះទៅដល់ចំណុចកេីតហេតុ និងធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅធិការនគរបាលខណ្ឌចំការមនរងចាំដោះស្រាយតាមច្បាប់៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...