រថយន្តកាមរីបុកម៉ូតូពីក្រោយរុញទៅផ្ទប់នឹងរថយន្តធំស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់
(ភ្នំពេញ)៖ បុរស២នាក់ជិះម៉ូតូឌុបគ្នា ត្រូវរថយន្តកាមរីឆ្លាមបុកពីក្រោយពេញទំហឹងរុញទៅផ្ទប់នឹងរថយន្តសណ្តោងធុនធំបណ្ដាលឲ្យស្លាប់ម្នាក់ភ្លាមនិងរបួសធ្ងន់ម្នាក់ កាលពីវេលាម៉ោង១១យប់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចមុខមន្ទីរពេទ្យសម្រាកព្យាបាលឯករាជ្យតាមបណ្ដោយផ្លូវវ៉េងស្រេងក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះទាំងពីរគេមិនទាន់ស្គាល់អត្តសញ្ញាណទេ ជិះម៉ូតូម៉ាកស្កុបពី ពណ៌កណ្ដុរប្រមេះ ពាក់ស្លាកលេខភ្នំពេញ 1HK8418 ត្រូវបានរថយន្តមួយគ្រឿងម៉ាកកាមរីឆ្លាមពណ៌ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2K-3600 មកពីក្រោយបុកម៉ូតូពេញទំហឹងបន្តរុញទៅផ្ទប់នឹងរថយន្តមួយគ្រឿងទៀត។បង្កឱ្យស្លាប់ម្នាក់រងរបួសធ្ងន់ម្នាក់។ ចំណែកអ្នកបើកបររថយន្តទាំងគ្រឿងបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់អស់៕
Loading...
loading...