តៃកុង​ឡានក្រុង​ម្នាក់ ត្រូវ​បញ្ឈប់​ពី​ការងារ ដោយសារតែ​នោម​ដាក់​កង់ឡាន ពេល​ឈប់​ភ្លើងស្តុប​
ដោយ Heng  ថ្ងៃទី 28 February, 2020  ម៉ោង 10:16 | សន្តិសុខ​សង្គម

(​ភ្នំពេញ​)៖ តៃកុង​ឡានក្រុង​ម្នាក់ ដែល​បើក​ឱ្យរថយន្តក្រុងរបស់សាលារាជធានីភ្នំពេញ ត្រូវបាន​បញ្ឈប់​ពី​ការងារ​ភ្លាមៗ ក្រោយពី​បុរស​អ្នកបើកបរ​ឡានក្រុង​នេះ បាន​នោមដាក់​កង់​រថយន្តក្រុង នៅ​ទីសាធារណៈ ស្ថិតនៅ​ចំណុចប្រសព្វ​ផ្លូវ​លេខ ១៣០ កែង​មហាវិថី​ព្រះ​នរោត្តម កាលពី​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២០ វេលា​ម៉ោង ១២ និង០០នាទី​។​

​រូបថត​បុរស​តៃកុង​ឡាន​នោះ ត្រូវបាន​គេ​ថត​បាន ហើយ​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង ( City Bus ) បានចេញលិខិតបញ្ជាក់ថា ទង្វើ​នេះ បានធ្វើឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​អង្គភាព​បម្រើសេវា​ដឹកជញ្ជូន​សាធារណៈ ជាពិសេស​បានធ្វើឱ្យ​ប៉ះពាល់​ដល់​សេចក្តីថ្លៃថ្នូរ សុជីវធម៌ អនាម័យ សណ្តាប់ធ្នាប់​សាធារណៈ និង​សោភ័ណភាព​រាជធានី​ភ្នំពេញ​ផងដែរ​៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...