បញ្ចូលខ្យល់ហួសកំណត់ផ្ទុះធុងបណ្តាលឱ្យបុរសម្នាក់ដាច់ជើងម្ខាង
ដោយ
Heng ថ្ងៃទី
28 February, 2020 ម៉ោង
11:53 |
សន្តិសុខសង្គម
(ខេត្តព្រះវិហារ)៖ មានករណីផ្ទុះធុងខ្យល់មួយលាន់ស្នូរដូចផ្ទុះគ្រាប់បែកបានបណ្តាលឱ្យបុរសម្នាក់ដាច់ជើងឆ្វេងម្ខាង កាលពីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចភូមិពោធិ៍ទាប ឃុំម្លូរព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ។
មន្ត្រីសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ការផ្ទុះធុងខ្យល់បណ្តាលឱ្យបុរសម្នាក់បានរងរបួសធ្ងន់ដាច់ជើងឆ្វេងម្ខាងនេះដោយសារជនរងគ្រោះបានបញ្ចូលខ្យល់ខ្លាំងហួសកំណត់។
ជនរងគ្រោះមានឈ្មោះ ទុយ ធារ៉ា ភេទប្រុស អាយុ៣៦ឆ្នាំជនជាតិខ្មែរ រស់នៅភូមិកើតហេតុខាងលើ។ បច្ចុប្បន្នជនរងគ្រោះត្រូវប្រជាពលរដ្ឋជួយដឹកយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕
Loading...
ព័ត៌មានផ្សេងទៀត
loading...
ចុច Like ជួយគាំទ្រ ខ្មែរអង្គរ
