រថយន្តដឹកសម្ភារៈធ្វើម្ហូបការ១​គ្រឿង​ក្រឡាប់នៅស្រុកបូទុមសាគរ​ របួសធ្ងន់មនុស្ស១៤ នាក់
ដោយ Heng  ថ្ងៃទី 28 February, 2020  ម៉ោង 07:11 | សន្តិសុខ​សង្គម

(ខេត្តកោះកុង) ៖ រថយន្តដឹកដែករោងការ និងសម្ភារៈធ្វើម្ហូបការ១គ្រឿងធ្វើដំណើរពីស្រុកស្រែអំបិល ឆ្ពោះទៅកាន់ឃុំកោះស្ដេចស្រុកគិរីសាគរ បានបើកបរក្នុងល្បឿនលឿនហួសហឹតុហើយមកដល់ចំណុចផ្លូវកោងខ្លាំងមិនថយល្បឿនបានរថយន្តត្រឡប់ពេញទំហឹងបណ្តាលឱ្យមនុស្សរងរបួសធ្ងន់ធ្ងរ១៤នាក់ សម្ភារៈជះចោលពេញថ្នល់។ ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កដោយខ្លួនឯងនេះ បានកើតឡើងនៅវេលាម៉ោង៨ និង១៥នាទីព្រឹក លើវិថីព្រឹទ្ធាចារ សាយ ភូថង ត្រង់ចំណុចចំការស្វាយ ស្ថិតក្នុងភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។

លោក សុខ ផន អធិការនគរបាលស្រុកបូទុមសាគរបានឲ្យដឹងថា រថយន្ត ជួបគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយខ្លួនឯងនេះ ម៉ាក KIA ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ ២O-៨០៧៤ ព្រោះតែបើកបរហួសល្បឿនកំណត់ត្រង់ចំណុចថ្នល់មានស្ថានភាពកោងខ្លាំងក៏បណ្ដាលឱ្យក្រឡាប់ បណ្តាលឱ្យមនុស្សស្រីប្រុសចំនួន ១៤នាក់ (ស្រី ៤នាក់) ដោយ២នាក់រងរបួសធ្ងន់ (ស្រី០១នាក់)។ ពួកគាត់ត្រូវបានបញ្ចូនទៅសង្រ្គោះបន្ទាន់នៅមណ្ឌលសុខភាពភ្លាមៗដែរ ករណីមានអ្នកមានសភាពរបួសធ្ងន់នឹងបញ្ចូនបន្តទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត។

លោកអធិការបានបញ្ជាក់ថា ជនរងគ្រោះមាន៖ ១-ឈ្មោះ ប៊ូ យូសៀន ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ អ្នកបើកបរ មានទីលំនៅភូមិត្រពាំង ឃុំស្រែអំបិល, ទី២-ឈ្មោះ ថា ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅស្រុកស្រែអំបិល, ទី៣- ឈ្មោះ ឆក ភេទប្រុស អាយុ៣២ឆ្នាំ ទី៤- ឈ្មោះ ពៅ ភេទប្រុស អាយុ៣៣ឆ្នាំ, ទី៥- ឈ្មោះ ចក់ ភេទប្រុស អាយុ៣៦ឆ្នាំ, ទី៦- ឈ្មោះ ផៃ ភេទប្រុស អាយុ ៣៦ឆ្នាំ, ទី៧- ឈ្មោះ ព្រែក ភេទប្រុស អាយុ៣២ឆ្នាំ, ទី៨- ឈ្មោះ ផែន ភេទប្រុស អាយុ១៨ឆ្នាំ, ទី៩- ឈ្មោះ ណាត ភេទប្រុស អាយុ៥០ឆ្នាំ និងទី១០- ឈ្មោះ វី ភេទប្រុស អាយុ ៣៥ឆ្នាំ ពួកគេភាគច្រើនមានទីលំនៅរាជធានីភ្នំពេញ ។

ដោយឡែក ជនរងគ្រោះ ស្រី ៤នាក់ទៀតមិនស្គាល់អត្ថសញ្ញាណនៅឡើយទេ គ្រាបញ្ជូនទៅមណ្ឌលសុខភាពថ្មស៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...