(ភ្នំពេញ )៖ ស្ត្រីជាបុគ្គលិកធនាគារ ជិះម៉ូតូម្នាក់ឯងឡើងចិញ្ចើមផ្លូវរអិលដួលស្របពេលអុិច ស្កាវ៉ាទ័រ បើកប្រកិតគ្នាចូលក្រោមកង់មុខកិនបែកក្បាលស្លាប់ភ្លាមៗកាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចមុខផ្សារងិនអាន ហៅផ្សារទំនប់ ស្ថិតតាមបណ្តោយ ផ្លូវលេខ៥៩៨ ភូមិពោងពាយ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ។
សមត្ថកិច្ចបានឱ្យដឹងថា នារីរងគ្រោះឈ្មោះ សុិន សុនវត្តី ភេទស្រី អាយុ៣២ឆ្នាំ មុខរបរបុគ្គលិកធនាគារ MB bank ស្នាក់នៅផ្លូវ៥៩៨ ភូមិពោងពាយ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ ភ្នំពេញ ជិះម៉ូតូម៉ាក់ឃ្លីកពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ 1AF- 6599។ អ្នកបេីកបរអុិចស្កាឈ្មោះ ឆេង វាសនា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបេីកអុិចស្កា វ៉ាទ័រស្នាក់នៅភូមិទូលចាន់ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ បេីកអុិចស្កាវ៉ាទ័រម៉ាក់ ហីយ៉ាន់ដាយ ពណ៌លឿង ពុំមានស្លាក់លខ។
ប្រភពបានបន្តឱ្យដឹងថា នៅមុនពេលកេីតហេតុ ម៉ូតូ និងអុិចស្កា បានធ្វើដំណើរស្របទិសគ្នាពីជេីងទៅត្បូង។ លុះដល់មកចំណុចកេីតហេតុស្ត្រីរងគ្រោះជិះម៉ូតូខាងលេី ម្នាក់ឯងឡើងចិញ្ចើមផ្លូវដោយមានទឹកសើមៗក៏រអិលដួលចូលក្រោមកង់មុខអុិច ស្កាវ៉ាទ័រ កិនស្លាប់ភ្លាមៗតែម្ដង ហើយបុរសអ្នកបើកបរអេស្កាវ៉ាទ័រត្រូវបានឃាត់ខ្លួន។
ក្រោយពេលកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានទៅដល់កន្លែងកេីតហេតុ និងទាក់ទងជំនាញវាស់វែងយករអុិចស្កាវ៉ាទ័រ និងម៉ូតូរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានី ដេីម្បីចាត់ការតាមនីតិវិធី។ រីឯសពនារីរងគ្រោះប្រគល់ជូនសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណី៕