រថភ្លើងបុករថយន្តបែនដឹកដី ក្រឡាប់ផ្ងារជើងធ្លាក់ផ្លូវ ព្រោះដាក់កាសត្រចៀកស្ដាប់មិនឮស៊ីផ្លេរថភ្លើង
ដោយ Heng  ថ្ងៃទី 27 February, 2020  ម៉ោង 10:12 | សន្តិសុខ​សង្គម

(ខេត្តតាកែវ)៖ រថយន្តបែនដឹកដី ត្រូវរថភ្លើងបុកក្រឡាប់ផ្ងារជើង ដោយសារតែកុងពាក់កាសស្ដាប់បទចម្រៀងបើកឆ្លងផ្លូវដែក មិនឮសូរស៊ីផ្លេរថភ្លើងបើកឆ្លងកាត់។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីព្រឹកថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២០ នៅចំណុចភូមិបឹងត្រាញ់ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ។

រថយន្តដែលត្រូវរថភ្លើងបុកក្រឡាប់ផ្ងារជើងនេះ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌លឿង ពាក់ស្លាកលេខ 3A-0317 (មិនចាំអក្សរនៅខាងមុខ) អ្នកបើកបរឈ្មោះ ជូន ប្រសិទ្ធ ភេទប្រុស អាយុ២៤ឆ្នាំ (រងរបួសធ្ងន់) មានទីលំនៅភូមិស្មៅខ្ញី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

ក្រោយពេលកើតហេតុ សមត្ថកិច្ច បានចុះអន្តរាគមន៍ ជួយចាត់ចែងបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ ដើម្បីសង្រ្គោះជីវិត។ ចំណែក រថយន្តភ្លើង ក៏បើកបន្តដំណើរទៅមុខទៀតបានទៅ៕

 

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...