ចាក់ដីក្នុងវត្តរួចមិនទម្លាក់បែន ទាក់ក្លោងទ្វារដួលរលំសង្កត់ ស្លាប់មនុស្ស២នាក់
(ខេត្តសៀមរាប)៖ បើកគោយន្តដឹកដីបុកខ្លោងទ្វារវត្តព្រៃជ្រូក បណ្តាលឱ្យបាក់សង្កត់មនុស្ស២នាក់បានស្លាប់ភ្លាមៗ។ ករណីនេះបានកើតឡើងកាលពីល្ងាចថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅ នៅចំណុចវត្តព្រៃជ្រូក ក្នុងទឹកដីភូមិព្រៃជ្រូក ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។
លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួក បានបានឱ្យដឹងថ មុនពេលកើតហេតុគេឃើញ គោយន្ដខាងលើដឹកដីទៅចាក់ក្នុងវត្តព្រៃជ្រូក លុះត្រឡប់ចេញពីចាក់ដីវិញ មានអ្នកជិះជាមួយដោយចង់រៀនបើកបរផង ក៏បក៏បានសុំបើកជំនួស។ លុះដល់កន្លែងកើតហេតុខាងលើ ក៏បានបើកបរក្នុងល្បឿនលឿន ហើយពុំបានទំលាក់បែនចុះក្រោម ទើបបណ្ដាលឱ្យទាក់ខ្លោងទ្វាររលំសង្កត់ពីលើ ជនរងគ្រោះទាំងពីរស្លាប់នៅនឹងកន្លែងតែម្ដង៕
Loading...
loading...