នារី​ម្នាក់​ត្រូវបាន​ជនសង្ស័យ​២​នាក់​ចាប់រំលោភ​ម្តងម្នាក់រហូតសន្លប់ធំ
ដោយ Heng  ថ្ងៃទី 26 February, 2020  ម៉ោង 07:39 | សន្តិសុខ​សង្គម

(ភ្នំពេញ)៖ ជនសង្ស័យ​ម្នាក់​ត្រូវ​ចាប់បាន និងម្នាក់ទៀតបានរត់គេចខ្លួន បន្ទាប់ពី​ចាប់​នារី​វ័យក្មេង​ម្នាក់​រំលោភ​បូក​រហូតដល់​សន្លប់​ធំ កាលពីវេលាម៉ោងោង ២​យប់​រំលងអធ្រាត្រ ឈានចូល​ថ្ងៃ​ពុធ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២០ ចំណុច​មាត់​ស្រះ​មួយកន្លែង​ជិត​រង្វង់​មូល​មច្ឆា នៅក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា​។

​ជនសង្ស័យម្នាក់ដែលត្រូវបានសមត្ថកិច្ចចាប់បាន​នោះ​មានឈ្មោះ សុខ ពុធ អាយុ​២៧​ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ រស់នៅក្នុង​ភូមិ​ស្វាយ​ភ្លួ​ស ស្រុក​ពាម​ជរ ខេត្តព្រៃវែង​។ ក្មេងស្រី​ម្នាក់​ដែល​រងគ្រោះ​មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។ ហើយ​មិនដឹងថារស់នៅ​ទីណា​នោះដែរ​។​

​តាម​សម្ដី​សន្តិសុខ​ដែល​យាម​ការដ្ឋាន​នៅ​ជិត​នោះ បាន​ប្រាប់​សមតនថកិច្ចឱ្យដឹងថា ដំបូង​ឡើយ​ឃើញ​បុរស​២​នាក់ និង​នារី​ម្នាក់​កំពុងតែ​អង្គុយ​សាសង​គ្នា​ទំនង​ប្រហែលជា​សង្សារ​នឹង​គ្នា។ ក្រោយមកឃើញបុរសម្នាក់រំលោភរួចហើយ ក៏​អូស​ទៅ​កន្លែង​មួយទៀត​ ហើយអ្នកដែលរំលោភរួច បាន​ឈរ​មើលផ្លូវ​ទុក​ឱ្យម្នាក់ទៀតរំលោភម្តង។

ពេលនោះ​សន្តិសុខ​ក៏​ដើរមក​សួរនាំ ស្រាប់តែ​ជនសង្ស័យ​ដែល​កំពុងតែ​រំលោភ បាន​រត់គេចខ្លួន​ចូល​ព្រៃ​បាត់ស្រមោល​។ ចំណែក​បុរស​ម្នាក់ ដែល​ឈរ​មើលផ្លូវ​ឃើញ​ដូច្នោះ​ក៏​ស្ទុះ​រត់ តែ​ត្រូវ​សន្តិសុខចាប់បាន​ម្នាក់​ភ្លាមៗ បប្រគល់ឱ្យទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វា។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យម្នាក់ដែលរត់រួចជាអ្នកលក់អំពៅ​សាង គឺ​ទុក​ម៉ូតូ​អូស​រទេះ​ចោល ដែល​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់ ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ កំពង់ចាម 1G -2262 លក់​ខ្ចៅ​ស្ងោរ​ និងអំពៅសាងនៅកន្លែងកើតហេតុ។

សមត្ថកិច្ច​ក៏បាន​ទំនាក់ទំនង​ទៅ​រថយន្ត​សាមុយ​កាល់ម៉ែ​តមក​ដឹក​នារី​វ័យក្មេង​រងគ្រោះ ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​ចំណែក​ជនសង្ស័យបាននាំយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បី​សួរនាំ និង​ធ្វើ​កំណត់ហេតុ​បញ្ជូន​បន្តទៅ​អធិការដ្ឋាន​ខណ្ឌ​ជ្រោយចង្វា ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...