ឡានដឹកទឹកបើកបរលឿនដាច់ហ្រ្វាំងបួងបួងចង្កូតបត់ ក្រឡាប់សង្កត់ពីលើអ្នកជិះ passapp ម៉ូតូ ខណៈពួកគេកំពុងឈប់ភ្លើងស្តុប ស្លាប់២នាក់ របួស៥នាក់
ដោយ Heng  ថ្ងៃទី 26 February, 2020  ម៉ោង 07:44 | សន្តិសុខ​សង្គម

(ខេត្តកណ្ដាល)៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់មួយ បង្កដោយរថយន្តមួយគ្រឿងម៉ាក NISSAN DIESEL ពណ៌ស គ្មានផ្លាកលេខ ដាច់ហ្វ្រាំងបួងចង្កូចបត់គេច ក្រឡាប់សង្កត់ពីលើម៉ូតូកង់បង់បី (Pass App) និងម៉ូតូ៣គ្រឿង ដែលឈប់នៅស្តុប បណ្តាលឱ្យមនុស្ស២នាក់ ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និងមនុស្សចំនួន៤នាក់ ផ្សេងទៀត រងរបួសធ្ងន់ស្រាល ព្រមទាំងបំផ្លាញសំយ៉ាបផ្ទះគេ និងវៀចបង្គោលភ្លើងរដ្ឋផងដែរ។

ករណីគ្រោះថ្នាក់ចរាចរនេះ បានកើតឡើង នៅវេលាម៉ោង៦ និង៤០នាទី ព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅត្រង់ចំណុចគល់ស្ពានព្រែកហូរខាងជើង លើផ្លូវជាតិលេខ២ កែងផ្លូវលេខ១១៥ ស្ថិតនៅភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល។

បើតាមនគរបាលក្រុងតាខ្មៅ បានបញ្ជាក់ប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តកណ្ដាលថា ឱ្យដឹងថាករណីនេះបង្កឡើងដោយ រថយន្តមួយគ្រឿងម៉ាក NISSAN DIESEL ពណ៌ស គ្មានផ្លាកលេខ អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ ដោយសាររត់គេច បាត់ពីកន្លែងកើតហេតុ បើកបរពីទិសដៅពីលិចមកកើត រួចបត់ស្តាំទៅទិសខាងត្បូង បានខូចហ្វ្រាំងដាច់ ហើយក៏ក្រឡាប់ សង្កត់ពីលើម៉ូតូកង់បង់បី (Pass App) ពណ៌ស ពាក់ផ្លាកលេខ កណ្តាល 1AF-8493 កំពុងឈប់ស្តុប ក្នុងទិសដៅពីត្បូងទៅជើង។ បន្ទាប់មករថយន្តបានសង្កត់ពីលើម៉ូតូចំនួន៣គ្រឿងទៀត ដែលកំពុងឈប់ស្តុប ក្នុងទិសដៅពីត្បូងទៅជើង។

ជនរងគ្រោះដែលស្លាប់ទាំងពីរនាក់រួមមានទី១៖ ឈ្មោះ ជា សុផាត ភេទប្រុស អាយុ ៣៨ឆ្នាំ ជាអ្នកបើកបរ Passapp មានទីលំនៅភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល, និងទី២៖ ឈ្មោះ ហៃ យូប៊ីន ភេទស្រី អាយុ៣ឆ្នាំ រស់នៅនៅភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ចំណែកជនរងគ្រោះទាំង៥នាក់រួមមានទី១៖ ឈ្មោះ ស៊ី នាង ភេទស្រី អាយុ៣៨ឆ្នាំ នៅភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល, ទី២៖ ឈ្មោះ ហៃ យូហួរ ភេទប្រុស អាយុ៧ឆ្នាំ នៅភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល, ទី៣៖ ឈ្មោះ វ៉ាន់ សួន ភេទស្រី អាយុ៣៣ឆ្នាំ រងរបួសស្រាល រស់នៅភូមិទួលរកា សង្កាត់ចាក់អ្រែងក្រោម ខណ្ឌមានជ័យ រាជធានី ភ្នំពេញ រីឯជនរងគ្រោះ២នាក់ទៀត ពុំទាន់ស្គាល់ឈ្មោះនៅឡើយទេ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...