បុរស​ម្នាក់​បើករថយន្ត​បុក​របាំង​ឃាំង​ការដ្ឋាន​ស្ពាន​អាកាស​ចោមចៅ​ពេញទំហឹងបណ្តាលឱ្យរង​ការខូចខាត​យ៉ាងដំណំ​
ដោយ Heng  ថ្ងៃទី 25 February, 2020  ម៉ោង 10:13 | សន្តិសុខ​សង្គម

(ភ្នំពេញ​)៖ បុរស​ម្នាក់​បើករថយន្ដ​ព្រូស យ៉ាង​លឿន​ទៅបុក​ជាមួយនឹង​របាំង​ថ្ម តែ​គេ​ដាក់​បាំង​កា​ដ្ឋា​ន​សាងសង់​ស្ពាន​អាកាស​ចោមចៅ បណ្ដាល​ឱ្យរងរបួសតែកុងម្នាក់ និងរថយន្តកំពិតផ្នែកខាងមុខយ៉ាងដំណំកាលពី​វេលា​ម៉ោង២​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​អង្គារ ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២០ ចំណុច​ខាងលិច​រង្វង់​មូល​ចោមចៅ ប្រមាណ​២០​ម៉ែត្រ​ស្ថិតនៅក្នុង​សង្កាត់​ចោម ចៅ​ទី ៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​អ្នកបើកបររថយន្តមិនត្រូវបានស្គាល់ឈ្មោះនោះទេ ដោយ សាររថយន្តសាមុយដឹកយកទៅសង្គ្រោះភ្លាមៗផុតទៅ។

​ប្រភពពី​កន្លែងកើតហេតុ​ហេតុ​បាន​ឱ្យដឹងថា ដំបូង​ឡើយ​គេ​ឃើញ​រថយន្ត​ម៉ាក​ព្រូស ពណ៌​ទឹកប្រាក់​គ្មាន​ស្លាក​លេខ បើក​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ទិសដៅ​ពី​លិច​មក​កើត​យ៉ាង​លឿន​ដូច​ហោះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏​រ៉េ​ចង្កូត​មក​ឆ្វេង​ដៃ​ជ្រុល​ទៅបុក​របាំង​ថ្ម និង​រនាំង​ដែក​ដែល​ដាក់​ភ្លើង​ភ្លឹបភ្លែតៗ ដែល​ដាក់​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស ត្រូវបាន​រថយន្តបុក​ប៉ើង​ប្រមាណ ប្រហែល​៥​ម៉ែត្រ​រង​ការខូចខាត​យ៉ាងដំណំ​។ ចំណែកឯ​រថយន្ត​វិល​មួយ​ជុំ​ទៅ​ទិស​ខាងលិច វិញ​។ អ្នកបើកបររងរបួស​ធ្ងន់ភ្លាមៗ ត្ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចុះមក​វាស់វែង​ស្ទូច​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...