បើករថយន្តព្រុសលឿនដល់ផ្លូវកោង បត់មិនទាន់ធ្លាក់ផ្លូវក្រឡាប់ជាច្រើនត្រឡប់ រងរបួសធ្ងន់ ស្រាល២នាក់
ដោយ
Heng ថ្ងៃទី
25 February, 2020 ម៉ោង
08:53 |
សន្តិសុខសង្គម
(ខេត្តប៉ៃលិន)៖ បើករថយន្តដល់ផ្លូវកោងមិនបង្អង់ល្បឿនរថយន្តបោះពួយរេធ្លាក់ចេញពីផ្លូវ ក្រឡាប់ជាច្រើនត្រឡប់ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០២:៣០នាទីរសៀល ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចផ្លូវកោង ស្ថិតនៅក្នុងភូមិតាង៉ែនក្រោម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
អ្នកបើកបរ ឈ្មោះ ជួន ប្រុស ភេទប្រុស អាយុ ២៣ឆ្នាំ (របួសស្រាល) ។ បើកបររងយន្តម៉ាក ព្រុស អត់ពាក់ស្លាកលេខ ។ អ្នករួមដំណើរឈ្មោះ ហួរ ភេទប្រុស អាយុ២៤ ឆ្នាំ (របួសធ្ងន់)។ អ្នកទាំងពីររស់នៅភូមិស្ទឹងកាច់ឃុំ ស្ទឹងកាច់ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យ រីឯវត្ថុតាងកំពុងរង់ចាំសាច់ញាតិជនរងគ្រោះមកទទួលយក៕
Loading...
ព័ត៌មានផ្សេងទៀត
loading...
ចុច Like ជួយគាំទ្រ ខ្មែរអង្គរ
