ត្រា​ត់​ត្រាត់ទ័រ១គ្រឿងកំពុងកាយដីបានឆាបឆេះខូចខាតទាំងស្រុង
ដោយ Heng  ថ្ងៃទី 25 February, 2020  ម៉ោង 08:41 | សន្តិសុខ​សង្គម

(ខេត្តស្ទឹងត្រែង)៖ ត្រាក់ទ័រកាយដី១គ្រឿងបានឆាបឆេះទាំងស្រុង ពេលកំពុងកាយដី។ហេតុការណ៍នោះបានកើតឡើង​នៅ​ភូមិ​ត្រពាំង​ព្រៃ​ឃុំ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ខេត្តស្ទឹងត្រែង​កាលពី​វេលា​ម៉ោងជាង​១១​ថ្ងៃទី​២៤​ ខែកុម្ភៈឆ្នាំ២០២០។

លោក​ នូ សុខុម មេប៉ុស្តិ៍រដ្ឋបាលឃុំថាឡាបរិវ៉ាត់បានប្រាប់​ឱ្យដឹងថា​ត្រាក់ទ័រ​១គ្រឿងឆាបឆេះបណ្តាលមកពីឆ្លងខ្សែភ្លើងពេល​កំពុង​បញ្ជាកាយដីប្រឡាយស្រែមួយកន្លែងស្ថិតនៅក្នុងភូមិ​ត្រពាំង​ព្រៃ​។​

រថយន្ដពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាល​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​បាន​ជួយ​បាញ់​ទឹក​ពន្លត់​។​ តែត្រាក់ទ័រឆាបឆេះប្រេងសាំងសន្ធោសសន្ធៅ​ខ្លាំង​ទើប​គ្រឿងចក្រ​ឆេះ​អស់ទាំង​ស្រុង​៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...