បុរសម្នាក់បើករថយន្ត 4RUNNER បុកគោយន្តកន្ត្រៃដឹកកំទិចថ្ម បង្កឱ្យរបួសធ្ងន់ម្នាក់
ដោយ
Heng ថ្ងៃទី
25 February, 2020 ម៉ោង
07:22 |
សន្តិសុខសង្គម
(ខេត្តបន្ទាយមានជ័យ)៖ កាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ២០២០ នៅចំណុចផ្លូវកែងខាងជើងប្រជុំជនលើកំណាត់ផ្លូវជាតិលេខ៥៦A ស្ថិតក្នុងភូមិកសិណ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ រថយន្តតូយ៉ូតាហ្វរិនន័រ បានបុកគោយន្តកន្ត្រៃដឹកថ្មបង្កឱ្យអ្នកបើកបរគោយន្តរងរបួសធ្ងន់ម្នាក់។ ចំណែកអ្នកបើករថយន្តនោះបានរត់គេចខ្លួនបាត់។
ជនរងគ្រោះអ្នកបើកបរគោយន្ត្រៃឈ្មោះ ណើង លីប៉ាវ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិកសិណ ឃុំថ្មពួក ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ។ ចំណែកអ្នកបើករថយន្តម៉ាក 4RUNNER ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2F-5212 ទុកតែរថយន្តនៅកន្លែងកើតហេតុហើយរត់គេចខ្លួន ៕
Loading...
ព័ត៌មានផ្សេងទៀត
loading...
ចុច Like ជួយគាំទ្រ ខ្មែរអង្គរ
