ផោ(ភ្នំពេញ) ៖ បុរសម្នាក់បើករថយន្តឡិចស៊ីស RX៤០០h គេចពីម៉ូតូកង់បី ក៏ជ្រុលទៅបុកនឹងគម្រនលូ ហើយបន្តទៅបុក របងផ្ទះប្រជាពលរដ្ឋ បណ្តាលឱ្យរងការខូចខាត កាលពីវេលាម៉ោង ១១យប់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ ទុលមុខនឹងភ្នំពេញស្បតក្លឹប ផ្លូវ១៣BT ភូមិសន្សំកុសល សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុ គេបានឃើញ បុរសម្នាក់បេីករថយន្ត ម៉ាកឡិចស៊ីស RX៤០០h ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1AH 5334 បានធ្វើដំណើរ ចុះពីផ្លូវ២៧១ ចូលទៅផ្ទះក្នុងភូមិ លេខ១៣BT ក្នុងទិសដៅ ពីកេីតទៅលិច មកដល់ចំណុចកេីតហេតុ ក៏បួងចង្កូត គេចម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ទេីបបណទេីបបណ្ដាលជ្រុលទៅបុកនឹងគម្របលូបណ្ដាលរងការខូចខាតហេីយ រថយន្ដបង្កមិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុកនឹងរបងផ្ទះប្រជាពលរដ្ឋបន្ថែមទៀត ទើបខ្ទេចផែ្នកខាងមុខចំហៀងខាងស្ដាំបាក់កង់កល់រថយន្តជាប់ទៅមុខលែង ។ ហើយភ្លាមៗនោះដែរ អ្នកបេីកបរបានចុះពីរថយន្ដគេចចេញបាត់ ។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ បានពិនិត្យឃើញថា អត់មានរងការខូចខាត ក៏បានឱ្យសាច់ញាតិ ស្ទូចយករថយន្តបង្កទៅជួសជុលដោយខ្លួនឯងវិញ ៕