ស្រវឹងស្រាបើករថយន្ត បុក​សួនច្បារ​ច្រកចូល​បុរី​កាំ​កូ​ស៊ី​ធី​
ដោយ Heng  ថ្ងៃទី 24 February, 2020  ម៉ោង 08:11 | សន្តិសុខ​សង្គម

(ភ្នំពេញ​)៖ បុរសវ័យចំណាស់ម្នាក់ សង្ស័យ​ស្រវឹងស្រា​ស្ពឹកមុខបើករថយន្តឡិចស៊ីស RX-330 ជ្រុល​ទៅបុក​សួនច្បារ​ដាក់​បា​រ៉ា​ស់​ច្រកចេញចូល​បុរី​កាំ​កូ​ស៊ី​ធី បណ្ដាល​ឱ្យបែករាយពេញផ្លូវ ឯ​រថយន្ត​ខូចខាត​ផ្នែក​ខាងមុខ​ខាងឆ្វេង និង​ដាច់​កាឡេ​កង់​ទៅមុខ​លែងរួច​។​ ករណីនេះបានកើតឡើង​កាលពី​វេលា​ម៉ោង ២០​និង​៣០​នាទី​យប់​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​ច្រកចូល​បុរី​កាំ​កូ​ស៊ី​ធី ក្នុង​សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌឫស្សីកែវ​។​

តាមប្រភព នៅកន្លែងកើតហេតុបាន​ប្រាប់​ឱ្យដឹងថា មុន​កើតហេតុ​គេ​ឃើញ​បុរស​វ័យ​ចំណាស់​ម្នាក់ សង្ស័យ​ស្រវឹងស្រា​បើករថយន្ត ឡិច​ស៊ី​ស RX-330 មួយគ្រឿង​ពណ៌​ទឹកប្រាក់​ពាក់​ផ្លាកលេខ​ភ្នំពេញ 2AV 2105 ចេញពី​ម្ដុំ​បុរី​អង្គរ​ឆ្លងកាត់​បុរី​កាំ​កូ​ស៊ី​ធី​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ បាន​រេ​ចង្កូត​ទៅខាង​ឆ្វេង​ដៃ​បុក​សួនច្បារ​នៅ​ចំ​កណ្ដាល​ចែក​ទ្រូងផ្លូវ​ដាក់​បា​រ៉ា​ស់ សម្រាប់​ភ្ញៀវ​ចេញចូល​ពេញទំហឹង​បណ្ដាល​ឲ្យ​បែក​ខឿន​សួនច្បារ​បែក​រាយប៉ាយ​ពេញ​ផ្លូវ​អស់​មួយ​ចំហៀង​សួន ចំណែក​រថយន្ត​បង្ក​ដាច់​កាឡេ​កង់​ខាងមុខ​ថា ឆ្វេង​ខូចខាត​យ៉ាងដំណំ​ទៅមុខ​លែងរួច​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន បាន​ចុះ​មកដល់​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ ចុះមក​ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...