(ភ្នំពេញ)៖ នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ដោយសមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៧) ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ស្រី សុវណ្ណា នាយករងមន្ទីរ និងមានការដឹកនាំសម្រប សម្រួលពីលោក គុជ គឹមឡុង ព្រះរាជអជ្ញារង បានធ្វើការស្រាវជ្រាវ និងឈានទៅបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីជូញដូរគ្រឿងញៀនខុសច្បាប់ នៅចំណុចមុខសណ្ឋាគារ (ញ៉ូម៉ូណែតភ្នំពេញ ហូថែល) បណ្តោយផ្លូវព្រះមុន្នីវង្ស សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
បង្ក្រាបករណីជួញដូរគ្រឿងញៀន ដោយខុសច្បាប់ នៅរាជធានីភ្នំពេញ បានចាប់ និងបញ្ជូនខ្លួនជនជាតិចិនម្នាក់ទៅតុលាការ ក្រោយរឹបអូសបានថ្នាំញៀនជិត ១គីឡូក្រាម។ ជនសង្ស័យជាជនជាតិចិន មានឈ្មោះ ហ្វ័ង យៀកឆឹង (WANG YUECHENG) ភេទប្រុស កាន់លិខិតឆ្លងដែនលេខ EA 0509719 មុខរបរមិនពិនប្រាកដ។ ចាប់យកវត្ថុតាងដកហូតបានរួមមាន៖ សារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ០១កញ្ចប់ធំ ស្មើទម្ងន់ ៩៩៤.១០ក្រាម, ទូរស័ព្ទដៃ ១គ្រឿង និងម៉តូ ១គ្រឿង៕