សមត្ថកិច្ចចាប់ឃាត់ខ្លួនជនជាតិចិន ២នាក់ ក្រោយបង្កហិង្សា និងចាប់ជនរងគ្រោះញាត់ចូលក្នុងរថយន្ត
ដោយ Heng  ថ្ងៃទី 23 February, 2020  ម៉ោង 16:33 | សន្តិសុខ​សង្គម

(ភ្នំពេញ)៖ នៅវេលាម៉ោង ៣ និង៥០នាទីរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០នេះ មានករណីគួរឱ្យភ្ញាក់ផ្អើលកើតឡើងតាមផ្លូវ១១១ ស្ថិតក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ ក្រោយមានជនជាតិចិនមួយក្រុម បានធ្វើសកម្មភាពចាប់ជនជាតិចិន ដូចគ្នាដាក់ក្នុងរថយន្ត១គ្រឿង តែត្រូវសមត្ថកិច្ចខណ្ឌ ៧មករា ដេញបង្ក្រាបបាននៅចំណុចរង្វង់មូលកួចកាណុង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

មូលហេតុដែលបណ្តាលឱ្យមានការចាប់ជនជាតិចិន ដូចគ្នាដាក់ក្នុងរថយន្តនេះ មិនទាន់បញ្ជាក់ឱ្យច្បាស់នៅឡើយទេ ខណៈពេលនេះ ជនជាតិទាំងចិន ត្រូវបានសមត្ថកិច្ចខណ្ឌ៧ មករា សហការជាមួយកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បញ្ជូនមកអធិការខណ្ឌ៧មករា ដើម្បីធ្វើការសួរនាំ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...