ម្នាក់ស្លាប់ពីរនាក់រងរបួសបន្ទាប់ពីជិះម៉ូតូបុកនឹងទុយោទឹកស្អាតរបស់ក្រុមហ៊ុនអានកូ ទុកចោលលើថ្នល់
ដោយ Heng  ថ្ងៃទី 22 February, 2020  ម៉ោង 14:24 | សន្តិសុខ​សង្គម

(ខេត្តព្រះសីហនុ)៖ បុរសជាកម្មករសំណង់ ៣នាក់ជិះម៉ូតូឌុបគ្នា ពេលយប់បានបុកនឹងទុយយោទឹកធំមួយរបស់ក្រុមហ៊ុន អានកូ ទុកចោលនៅលើផ្លូវសាធារណៈ គ្មានដាក់សញ្ញាចំណាំងផ្លាត បណ្ដាលឲ្យម៉ូតូបុកតែម្តង បណ្ដាលឱ្យអ្នកឌុបស្លាប់ និងអ្នករួមដំណើរ ២នាក់ទៀតរងរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០៣ និង១៥នាទីទាបភ្លឺ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ លើផ្លូវ១៤៩C ត្រង់ចំណុច ស្ពានឆេះ អូរត្រេះ ស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះជិះម៉ូតូឌុបគ្នា ០១គ្រឿងម៉ាក HONDA WAVE ពណ៌ខ្មៅ គ្មានផ្លាកលេខ អ្នកបើកបរឈ្មោះ ញឹល ម៉ៅ ភេទប្រុស អាយុ២០ឆ្នាំ (ស្លាប់)មានទីលំនៅខេត្តកំពង់ធំ និង មានអ្នករួមដំណើរចំនួន ០២នាក់ ១-ឈ្មោះ លីន ភេទប្រុស អាយុ៣០ឆ្នាំ (របួសស្រា) មានទីលំនៅខេត្តសៀមរាប , ២-ឈ្មោះ លី ប៉ាសី ភេទប្រុស អាយុ២៧ឆ្នាំ (របួសធ្ងន់) មានទីលំនៅខេត្តត្បូងឃ្មុំ។ អ្នកទាំងបីបច្ចុប្បន្នមានមុខរបរ កម្មករសំណង់នៅអូរត្រេះ ស្នាក់នៅភូមិ៦ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។

ពួកគេជិះម៉ូតូមានទិសដៅពី អូរត្រេះ ឆ្ពោះទៅ ផ្សារលើ (ពីលិច ឆ្ពោះទៅ កើត) លុះដល់ចំណុចខាងលើស្ថានភាពមេឃងងឹត អ្នកបើកបរមើលមិនឃើញទុយយោទឹកធំរបស់ក្រុមហ៊ុន អានកូ ទុកនៅលើផ្លូវសាធារណៈគ្មានដាក់ចំណាំងផ្លាត បណ្ដាលឱ្យម៉ូតូបុកគ្រោះថ្នាក់តែម្ដង។ សមត្ថកិច្ចបានបញ្ជូនអ្នករងរបួសទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ។

ក្រោយកើតហេតុ នគរបាលជំនាញចរាចរណ៍បានចុះវាស់វែងធ្វើ ហេតុរួចយកម៉ូតូ ដែលជួបគ្រោះថ្នាក់នោះទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...