(ខេត្តព្រះសីហនុ)៖ បុរសម្នាក់ស្លាប់ភ្លាមៗ និងម្នាក់ទៀត រងរបួសស្រាល ក្រោយបើករ៉ឺម៉កម៉ូតូដឹកអីវ៉ាន់លឿនពេក និងទំនងរវល់ងាលចុះងាកឡើងមិនមើលទៅមុខ បានបុកឡានដឹកទឹក កាលពីព្រឹកវេលាម៉ោង៨ និង៣០នាទី ថ្ងៃទី២១ ខែ០២ ឆ្នំា២០២០ នៅម្ដុំមុខសាលាដុនបូស្កូ ស្ថិតនៅភូមិ ៥ សង្កាត់លេខ ៤ក្រុង/ខេត្តព្រះសីហនុ។
មុនពេលកើតហេតុគាត់ឃើញ បុរសជាអ្នកដឹកបន្លែចុងភៅឱ្យក្រុមហ៊ុនបានបើកបរទិសដៅពីជើងទៅត្បូង ហើយមានល្បឿនលឿនលុះដល់កន្លែងកើតហេតុ រុឺម៉កម៉ូតូដឹកបន្លែនោះទៅបុកគូទរថយន្តដឹកទឹកមួយគ្រឿងដែលឈប់ចតនៅចិញ្ចើមផ្លូវ បណ្តាលឱ្យបុរសអ្នកបើករុឺម៉កម៉ូតូស្លាប់ភ្លាមៗ។
ហើយចំណែកបុរសជាអ្នករួមដំណើររងរបួសស្រាលបានបញ្ជូនទៅមន្ទីរពេទ្យ។
ជនរងគ្រោះស្លាប់បាត់បងជីវិត ឈ្មោះគ្រៀល គ្រី ភេទប្រុស អាយុ២៣ឆ្នាំ ស្រុកកំណើតនៅភូមិទ្រព្យ ឃុំទ្រព្យ ស្រុកបាធាយ ខេត្តកំពង់ចាម ។ សពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕