រថយន្តកុងតឺន័របត់ចូលផែស្ថួត បុកហើយកិនពីលើ ម៉ូតូ ខ្ទាត់ម្ចាស់ចេញរងរបួស
ដោយ Heng  ថ្ងៃទី 22 February, 2020  ម៉ោង 08:30 | សន្តិសុខ​សង្គម

(ភ្នំពេញ)៖ រថយន្តកុងតឺន័របុកកិនម៉ូតូខ្ទេចចំណែកម្ចាស់រងរបួសត្រូវបញ្ជូនទៅសង្រ្គោះភ្លាមៗកាលពីវេលាម៉ោង៥ និង០០នាទីល្ងាច ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវវិមានឈ្នះ ឈ្នះ ច្រកចូលផែរស្ងួតតេង ឡាយ ថ្មី ក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញ ម៉ូតូមួយគ្រឿងសេរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GC -7669 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពី ជើងទៅត្បូង រហូតមកដល់ចំណុចកើតហេតុ មានរថយន្តកុងតាន័រ ពាក់ស្លាកលេខ ភ្នំពេញ 3B- 5241 បើកបរបញ្រ្ចាស់ទិសគ្នាពីត្បូងទៅជើង មកដល់កន្លែងកើតហេតុបានបត់ឆ្វេងចូលក្នុងផែរ ស្រាប់តែបុកកិនអូសម៉ូតូចូលក្រោមរថយន្តអូសប្រហែល៥ម៉ែត្រជនរងគ្រោះសំណាងខ្ទាតចេញមកក្រៅបណ្តាលឱ្យរងរបួស ហើយភ្លាមៗត្រូវបងប្អូនបញ្ជូនទៅសង្រ្គោះភ្លាមៗនៅមន្ទីពេទ្យ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងកន្លែងកើតហេតុធ្វើការវាស់វែងទុកអែបខាងរងចាំកម្លាំងជំនាញមកធ្វើការដោះស្រាយ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...