ចាប់ខ្លួនជនសង្ស័យ 3នាក់ ជួញដូរ សារធាតុញៀន ក្នុងចំណោមនោះមានម្នាក់ ជាកូនលោកធំម្នាក់
ដោយ Heng  ថ្ងៃទី 22 February, 2020  ម៉ោង 07:24 | សន្តិសុខ​សង្គម

(ក្រុងតាខ្មៅ) ៖ របាយការណ៍របស់ស្នងការនគរបាលខេត្តកណ្ដាលបានឲ្យដឹងនៅថ្ងៃទី២២ ខែកុម្ភៈ នេះថា បានឃាត់ជនសង្ស័យ ៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ដោយក្នុងនោះមានជនសង្ស័យម្នាក់ជាកូនរបស់មន្រ្តីជាន់ខ្ពស់ម្នាក់នៅពន្ធនាគារខេ​ត្ត​ក​ណ្ដា​ល។​ ករណីឃាត់ខ្លួននេះបានធ្វើឡើងតាំងពីវេលាម៉ោង១យប់ ថ្ងៃទី២០ ខែកុម្ភៈ ២០២​០មកម៉្លេះ នៅចំណុច ផ្ទះសំណាក់ឈ្មោះបែសថាន្នីស្ថិត​នៅ​ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តា​ល​។

ជនសង្ស័យ ០៣នាក់៖ ១-ឈ្មោះ​នីម ម៉ានិត ​ភេទប្រុស អាយុ១៩​ឆ្នាំ មុខរ​បរ​ជា​និស្សិ​ត (ឃាត់ខ្លួន) នៅភូមិក្រពើហា សង្កាត់​ព្រែ​ក​ឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ជា​កូនអនុប្រធានពន្ធនាគា​រ​ខេត្ត​កណ្តា​ល​, ២-ឈ្មោះទួត សុវណ្ណពិសិដ្ឋ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រា​ក​ដ (ឃាត់​ខ្លួ​ន) នៅស្ទឹងជ្រៅ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្ត​ក​ណ្តាល និង ៣-ឈ្មោះ ហង់ ស្រីកា ភេទស្រី អាយុ​២៥ឆ្នាំ មុខរ​ប​រប្រើការងារក្នុងខារ៉ា​អូខេ ស្នាក់នៅផ្ទះជួលភូមិថ្មី ​សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

វត្ថុតា​ងចា​​​ប់យកមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនញៀ​ន (ម៉ាទឹកកក) ចំនួន៣កញ្ចប់ ។ ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួ​ន​មួយ និងថ​ង់សម្រាប់វេចខ្ចប់មួយ​ចំ​នួន។ ទូរ​ស័ព្ទ០១គ្រឿ​ងម៉ា​កNOKIAអិនចុចពិល។ ដែ​កកេះចំនួន០៣​។ ជញ្ជីងសម្រាប់ថ្លឹងចំនួន០១។ ម៉ូតូ០១គ្រឿង ម៉កSuzuki nexពណ៌ទឹកក្រូច ពាក់ផ្លាកលេខ1HQ-4031។ លុយចំនួន៤៩​.០០០រៀល និងកាបូបដៃ​សម្រាប់ដាក់ថ្នាំញៀនចំនួន០​១។

បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុ​តា​ងត្រូ​វបាន យកមកអធិការរដ្ឋានន​គ​របាល​ក្រុង​តាខ្មៅ​ ដើម្បីកសាងសំណុំរឿ​ង ចាត់ការតាមនីតិវិធី​ច្បា​ប់៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...