រថយន្តបែនដឹកខ្សាច់ បើកគៀររថយន្តព្រុសរងការខូចខាតខ្ទេចមួយចំហៀង
ដោយ Heng  ថ្ងៃទី 21 February, 2020  ម៉ោង 07:19 | សន្តិសុខ​សង្គម

(ភ្នំពេញ)៖ រថយន្តធុនធំដឹកខ្សាច់ បុករថយន្តព្រុស បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦និង៥០នាទីព្រឹកថៃ្ងទី២១ ខែកុម្ភ: ឆ្នាំ២០២០ ត្រង់ចំណុចលើផ្លូវជាតិលេខ៥ ក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តធុនធំដឹកខ្សាច់ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3A -3905 បើកបរដោយយុវជនម្នាក់។
ចំណែករថយន្តរងគ្រោះម៉ាកព្រុស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ- 3655 បើកបរដោយស្ត្រីម្នាក់។

មុនពេលកើតហេតុគេឃើញរថយន្តទាំងពីរគ្រឿង បានបើកតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង ដោយរថយន្តម៉ាកព្រុស បើកពីមុខខាងស្តាំ រួចបត់ចាក់ចូលមកឆ្វេង ជាគន្លងរថយន្តធុនធំ ក៏ត្រូវរថយន្តធំបុក បណ្តោលឱ្យរេចង្កូតរថយន្តព្រុស មកទិសខាងត្បូង រងការខូចខាតយ៉ាងដំណំ សំណាងល្អមិនមានគ្រោះថ្នាក់ មនុស្សក្នុងរថយន្តទេ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅការិយាល័យរាជធានី រង់ចាំដោះស្រាយពេលក្រោយ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...