រថយន្ត១គ្រឿងចូលទិញសាំង ខណៈកម្មករកំពុងបូមប្រេងសាំងដាក់ពីដុងហៀឆាបឆេះពេញទំហឹង
ដោយ Heng  ថ្ងៃទី 20 February, 2020  ម៉ោង 09:06 | សន្តិសុខ​សង្គម

(ខេត្តស្ទឹងត្រែង)៖ រថយន្តដឹកប៊ីដុងសាំងមួយគ្រឿងកំពុងតែបូមចេញពីស្ថានីយច្រកប៊ីដុងភាសាអូចុះខណៈរថយន្តកំពុងបាញ់ឆេះការ៉ង់ទី បណ្ដាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ។ហេតុការណ៍នេះបានកើតឡើងនៅក្នុងស្ថានីយប្រេងឥន្ធន: ស្រូយ រស្មី ស្ថិតក្នុងភូមិត្រពាំងព្រីងសង្កាត់ ក្រុង ខេត្តស្ទឹងត្រែង នៅវេលាម៉ោង៨ជាងព្រឹក ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ។

ប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា រថយន្តកូរ៉េធុនតូចដឹកប៊ីដុងសាំងទៅឈប់នៅស្ថានីយខាងលើ ពេលកម្មករកំពុងតែប៉ូមសាំង ពីស្ថានីយដាក់ប៊ីដុងចំណុះ៣០លីត្រនៅលើរថយន្ត ពេលនោះប្រេងសាំងក៏បានហៀរហូរចូលក្រោមរថយន្ត ខណ:រថយន្តកំពុងបញ្ឆេះ ក៏បណ្តាលឱ្យឆ្លងចរន្តភ្លើង ឆេះពីក្រោមរថយន្តយ៉ាងសន្ធោសន្ធៅភ្លាមៗតែម្តង ។

ឃើញដូចនោះ កូនប្រុស និងកម្មករ នៅក្នុងស្ថានីយប្រេងឥន្ធនៈនោះ ស្ទុះទៅបើករថយន្តកូរ៉េមួយផ្សេងទៀត បើកថយបំបុករថយន្តនោះ ចេញក្រៅស្ថានីយសាំងឱ្យចេញមកថ្នល់ដើម្បីបញ្ជៀសកុំឱ្យបន្តឆាបឆេះទៅដល់ស្ថានីយប្រេង។

បន្ទាប់មកក៏មានរថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ចុះមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ ប្រហែលមួយម៉ោងក្រោយទើបរលត់អស់ ប៉ុន្តែរថយន្តនោះឆេះសល់តែគ្រោងឆ្អឹងជាដែកអេតចាយតែប៉ុណ្ណោះ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...