(ខេត្តបាត់ដំបង)៖ បុរសម្នាក់បានស្លាប់បន្ទាប់ពីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យដោយសារបើកបរម៉ូតូត្រូវរថយន្តបើកទុយគ្នាបុកចំពេញទំហឹងកាលពីវេលាម៉ោង ២២ និង៥០នាទីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០២០ លើកំណាត់ផ្លូវលេខ៥៧បេ ត្រង់ចំណុច មុខសាលាបឋមសិក្សារបវេល១ ភូមិទំនប់ទឹក ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។
សមត្ថកិច្ចបានឱ្យដឹងថា រថយន្តបង្កម៉ាកកូរេ (ហ៊ីយិនដាយ) ពណ៌ស ស្លាក់លេខ ៣A- ៩៩៣៦ កំពង់ស្ពឺ បើកបរពីទិសពីលិចទៅកើត តាមបណ្ដោយផ្លូវលេខ ៥៧បេ មកដល់ចំណុចចកើតហេតុចខាងលើបាន បុកនឹងម៉ូតូហុងដាវេវ សេ១១០ ពណ៍ក្រហម-ខ្មៅ ពាក់ស្លាកលេខ១ D-៧០៤៦បប បើកបរដោយឈ្មោះ ផេង សុផន ប្រុសអាយុ៥៤ឆ្នាំ រស់នៅភូមិបវេល១ ឃុំបវេល ស្រុកបវេល (បើកបរមកពីទិផ្ទុយ) បណ្តាលឱ្យស្លាប់ នៅពេលបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពបវេល១ ។
នគរបាលជំនាញបានយកមធ្យោបាយទាំងពីរមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបវេល សាកសពប្រគល់អោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕