ក្មេងប្រុសអាយុ១២ឆ្នាំទាញកាំបិតកាប់ដៃគូរជម្លោះបង្កឱ្យរងរបួសធ្ងន់
ដោយ Heng  ថ្ងៃទី 20 February, 2020  ម៉ោង 07:55 | សន្តិសុខ​សង្គម

(ខេត្តពោធិ៍សាត់)៖ ក្មេងប្រុសវ័យ ១២ ឆ្នាំម្នាក់បានប្រើកាំបិតផ្គាក់កាប់ទៅលើគូជម្លោះបណ្ដាលឲ្យរងរបួសធ្ងន់ត្រូវសមត្ថកិច្ចឃាត់ខ្លួន។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតក្នុងភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ សូន ភត្រា ភេទប្រុស អាយុ១២ឆ្នាំ រស់នៅភូមិឃុំកើតហេតុ បានយកកាំបិតកាប់ ជនរងគ្រោះឈ្មោះ ហ៊ីម ជីនឡុង ភេទប្រុស អាយុ ១៣ឆ្នាំ មានទីលំនៅភូមិឃុំខាងលើ រងរបួសធ្ងន់ព្រោះតែជំលោះបន្តិចបន្តួច។

ក្រោយពេលកើតហេតុជនសង្ស័យ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅអធិការដ្ឋាននគរបាលចាត់ការតាមនីតិវិធី ចំណែកជនរងគ្រោះ បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...