រថយន្តហាយឡិនឌរ័ទើបនឹងទិញ បើកលឿនពេក ដល់ផ្លូវកោងបត់មិនទាន់ធ្លាក់ចេញពីផ្លូវ ផ្ទុះឆេះគ្មានសល់
ដោយ Heng  ថ្ងៃទី 18 February, 2020  ម៉ោង 07:46 | សន្តិសុខ​សង្គម

(ខេត្តកំពង់ឆ្នាំង)៖ ទើបតែទិញរថយន្តហាយឡិនឌ័រសាក់កម្លាំង ដល់ផ្លូវកោងមិនបង្អង់ល្បឿនបោះពួយធ្លាក់ថ្នល់បុកនឹងថ្មឆាប់ឆេះសល់តែដែកអេតចាយ។ ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ១២ ថ្ងៃត្រង់ ថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២០ម្សិលមិញនេះ ស្ថិតភូមិរមាស ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចជំនាញបានចុះដល់ទីតាំង ធ្វើការត្រួតពិនិត្យឃើញថា រថយន្តជួបឧប្បត្តិហេតុម៉ាកហាយឡិនឌរ័ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2BB-4707 ។ សមត្ថកិច្ចបានបញ្ជាក់ថា រថយន្តបើកបរក្នុងល្បឿនលឿនខណ:មកដល់ចំណុចផ្លូវកោងបត់មិនទាន់ក៏ធ្លាក់ចុះចូលទៅព្រៃប៉ះនឹងថ្មបាយក្រៀមធំៗជាច្រើនកន្លែង បណ្ដាលឱ្យបែកផ្កាភ្លើង និងឆាបឆេះតែម្តង។ ម្ចាស់រថយន្តបើកទ្វារចេញរួចបន្ទាប់មកបានឡើងជិះរថយន្តចេញទៅបាត់ដោយមិនខ្វល់នឹងរថយន្តរបស់ខ្លួនដែលកំពុងឆាបឆេះនោះឡើយ សូម្បីតែសមត្ថកិច្ចសួរនាំក៏មិនបានផង។

បន្ទាប់ពីបាញ់ទឹកពន្លត់រហើយ កម្លាំងជំនាញបានស្ទូចរថយន្តយកទៅរក្សាទុកនៅអធិការនគរបាលស្រុក ដើម្បីទុកប្រគល់ជូនម្ចាស់វិញ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...