បើករថយន្តធុនធំលឿនពេករេទៅបុកម៉ូតូកំពុងបើកបញ្ច្រាសទិសស្លាប់មនុស្សបីនាក់ភ្លាមៗ
ដោយ Heng  ថ្ងៃទី 14 February, 2020  ម៉ោង 08:10 | សន្តិសុខ​សង្គម

(ខេត្តបន្ទាយមានជ័យ)៖ រថយន្តធំមួយគ្រឿងបើកបរក្នុងល្បឿនលឿនរេចង្កូតទៅបុកម៉ូតូមួយគ្រឿងកំពុងបើកបញ្ច្រាសទិសគ្នា និងជ្រុលទៅបុកបង្គោលស៊ីម៉ងត៍បាក់អស់១ដើមទៀត។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានបង្កឱ្យមានមនុស្សស្លាប់៣ កាលពីវេលាម៉ោង១ និង៥០នាទី យប់ឈានចូលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចមុខស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានឱ្យដឹងថា រថយន្តបង្កធន់ធំ ពាក់ស្លាក់លេខបន្ទាយមានជ័យ 2A-1542 បានបើកបរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង ពេលមកដល់ចំណុចកើតហេតុ បានរេចង្កូតទៅបុក ម៉ូតូមួយគ្រឿងម៉ាកហុងដា សេរីឆ្នាំ២០១៩ ពាក់ស្លាក់លេខបន្ទាយមានជ័យ 1T-7414 ក្នុងទិសដៅផ្ទុយគ្នា បណ្តាលឱ្យអ្នកជិះម៉ូតូ៣នាក់ស្លាប់ពេកជាមួយគ្នានៅកន្លែងកើតហេតុ៖ ទី១-ឈ្មោះ សម្បត្តិ វិនថាដា ភេទប្រុស អាយុ១៨ឆ្នាំ, ទី២-ឈ្មោះ ស៊ូ ថានុន ភេទប្រុស អាយុ២២ឆ្នាំនិងទី៣-ឈ្មោះ សាយ សុភី ភេទប្រុស អាយុ២៤ឆ្នាំ ទាំង៣នាក់ រស់នៅភូមិព្រៃទទឹង ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ក្រោយកើតហេតុភ្លាមសមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុនិងបានឃាត់ខ្លួនអ្នកបើករថយន្តបង្ក ហើយយកមធ្យោបាយទាំងពីរទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយ មានជ័យ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...