(ខេត្តបាត់ដំបង)៖ រថយន្តធុនធំបើកបុកគ្នាពេញទំហឹងបណ្ដាលឱ្យមនុស្សម្នាក់បានស្លាប់ភ្លាមៗ និង២នាក់ផ្សេង ទៀតរងរបួសធ្ងន់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ០៥ ត្រង់ចំណុចក្រុមទី០៤ ភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។
សមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ុំបើកបរក្នុងទិសដៅពីត្បូងទៅជើង (បាត់ដំបង- បន្ទាយមានជ័យ);លុះមកដល់ចំណុចកើតហេតុខាងលើបានឡើងវ៉សជែងនឹងរថយន្ត១គ្រឿងនៅពីមុខស្របទិសគ្នា ភ្លាមនោះក៏ស្រាប់តែបានជ្រុលចង្កូតទៅបុករថយន្តម៉ាកហ្វ៊ុយសូ បើកបរទិសដៅផ្ទុយគ្នាពេញទំហឹងបណ្តាលឱ្យអ្នកបើកបររថយន្តទាំងសងខាងស្លាប់ម្នាក់ និងរបួសធ្ងន់២ នាក់។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅដល់ធ្វើការវាស់វែង និងបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។ ចំណែកសាកសពត្រូវបានប្រគល់ឱ្យគ្រួសារ។ ដោយឡែកមធ្យោបាយទាំងពីរយកមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត ដើម្បីចាត់ការតាមច្បាប់៕