រថយន្តបែនដឹកថ្មឡើងវ៉ាមិនផុតអែបខាងវិញប៉ះនឹងម៉ូតូធ្លាក់ផ្លូវក្រឡាប់, ដំណាលគ្នានោះរថយន្តធុនធំ២ គ្រឿងទៀតបុកគូទគ្នា
ដោយ Heng  ថ្ងៃទី 9 February, 2020  ម៉ោង 07:18 | សន្តិសុខ​សង្គម

(ខេត្តព្រះសីហនុ)៖ រថយន្តបែនដឹកថ្ម១គ្រឿងឡើងវ៉ាជែងមិនផុតងាកមកវិញប៉ះ​ម៉ូតូ​១​គ្រឿង​នៅ​ចិញ្ចើមផ្លូវ​ ហើយធ្លាក់ចេញពីផ្លូវក្រឡាប់ប្រះដេក។ ក្នុងហេតុការណ៍នេះមិនបណ្តាលឱ្យមានមនុស្សស្លាប់​នោះទេ​ដោយ​គ្រាន់តែ​របួស​។​ គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងលើដងផ្លូវជាតិលេខ៤ ចន្លោះ​គីឡូម៉ែត្រ ១៣០-១៣១ ស្ថិតក្នុង​ភូមិ​វាល​ ឃុំកំពង់សីលាស្រុកកំពង់សីលា ខេត្តព្រះសីហនុ កាលពីនៅវេលាម៉ាង៤ និង៣០នាទីទាបភ្លឺ ថ្ងៃទី​៨​ ខែកុម្ភៈ ឆ្នាំ២០២០។

រថយន្តបង្កហេតុម៉ាកហ៊ីយ៉ុនដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3A-6677អ្នកបើកបរបានរត់​គេចខ្លួនបាត់​។​សមត្ថកិច្ច​បន្តថា​ រថយន្តបែនដឹកថ្មនេះ បានឡើងវ៉ាជែងជាមួយរថយន្ត១គ្រឿងផ្សេងទៀត​ ដោយមានឧបសគ្គនៅខាងមុខរថយន្តនេះក៏អែប​មកវិញ​បណ្តាលឱ្យ​ប៉ះ​នឹង​ម៉ូតូ​ម៉ាកវ៉េវ​ ពណ៌ក្រហម គ្មានស្លាកលេខ។ បើកបរម៉ូតូនានឈ្មោះរ៉ាសាវុន ភេទប្រុស អាយុ២១ឆ្នាំ រងរបួសរលាត់ដៃ។ចំណែករថយន្ត និងម៉ូតូធ្លាក់ក្រឡាប់នៅចិញ្ចើមផ្លូវជាតិ​ជាមួយគ្នា​។

ដោយឡែកក្នុងពេលកំពុងមានការណ៍នេះក៏មានរថយនាន​រថយន្ត​កុងតឺន័រ​មួយគ្រឿង​មិន​ចាំ​ស្លាក​លេខ​មកដល់​ចំណុចកើតហេតុ ត្រូវបាន​រថយន្ត​បែន​ដឹក​ថ្ម​មួយគ្រឿង​ទៀត​បុក​ពីក្រោយ ដែលមាន​ស្លាក​លេខ ចង្កូត​ស្តាំ PSHN-0601​អ្នកបើកបរ​បាន​រត់​គេច​បាត់​។​ ចំណែករថយន្តកុងតឺន័រនោះមិនបានឈប់នៅកន្លែងកើតហេតុ​ដែរ​៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...