រថយន្តស្តារិចបើកគេចពីម៉ូតូកង់បី ជ្រុលចង្កូតបុកបង្គោលភ្លើងខ្ទេចអស់មួយដើម នៅខណ្ឌកំបូល
ដោយ
Heng ថ្ងៃទី
9 February, 2020 ម៉ោង
07:18 |
សន្តិសុខសង្គម
(ភ្នំពេញ)៖ បើករថយន្តគេចពីម៉ូតូកង់បី ជ្រុលបុកបង្គោលភ្លើង។ ករណីនេះបានកើតឡើងនាកាលពីវេលាម៉ោង ២និង៣០នាទីរសៀលថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០២០នេះនៅ តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
រថយន្តបង្កម៉ាក ស្តារិច ពាក់ផ្លាកលេខ ភ្នំពេញ 2AS-2621 បើកទិសដៅពីលិចទៅកើត ដល់ចំណុចខាងលើគេចពីម៉ូតូកង់បី ជ្រុលទៅបុកបង្គោលភ្លើង បាក់មួយដើម ឡានខ្ទេចមុខតែម្តង ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះដល់ទីតាំងកន្លែងកើតហេតុទើបប្រគល់បន្ត ទៅស្នងការក្រុងយកទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយ៕
Loading...
ព័ត៌មានផ្សេងទៀត
loading...
ចុច Like ជួយគាំទ្រ ខ្មែរអង្គរ
