រថយន្តបែនដឹកដីបុកគ្នាជាមួយរថយន្តកុងតឺនរ័ បណ្តាលឱ្យមនុស្ស៣នាក់រងរបួសធ្ងន់ នៅក្រុងច្បារមន
ដោយ Heng  ថ្ងៃទី 9 February, 2020  ម៉ោង 07:53 | សន្តិសុខ​សង្គម

(ខេត្តកំពង់ស្ពឺ)៖ រថយន្តម៉ាកហ្វុយសូ FUSO កំពុងបោះពួយក្នុងល្បឿនលឿន បានបុកជាមួយរថយន្តកុងតឺន័រកំពុងបើកបរបញ្ចាស់ទិសគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យមនុស្ស ៣នាក់របួសធ្ងន់។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាល ពីវេលាម៉ោង៣ និង៥០នាទីរសៀលថ្ងៃទី៨ ខែកម្ភៈ ឆ្នាំ២០២០ ម្សិលមិញនេះនៅតាមបណ្តោយផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ៤៩-៥០ស្ថិតក្នុងភូមិភ្នំដីសង្កាត់ច្បារមនក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

នគរបាលក្រុងច្បារមនបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តបែនដឹកដីមួយគ្រឿង ម៉ាកFUSO ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ3A-6127 បើកពី (កើតទៅលិច)បើកបរដោយឈ្មោះ មឿន លី ភេទប្រុស អាយុ២៣ឆ្នាំ។ រស់នៅភូមិត្រពាំងអោប ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (របួសធ្ងន់) អ្នករួមដំណើរឈ្មោះ សេង ណារាជ ភេទប្រុសអាយុ១៤ឆ្នាំ រស់នៅភូមិសែនដី ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (របួសស្រាល) ពេលមកដល់ចំណុចខាងលើ បានបុកពេញទំហឹងជាមួយរថយន្តកុងតឺនរ័ មួយគ្រឿងុំម៉ាកនីសាន់ (NISAN) ពាក់ស្លាកលេខ ខ-ម 02 3-2056 បើកពី៏លិចទៅកើត)។ អ្នកបើកបរឈ្មោះជួប តែមភេទប្រុសអាយុ៤៤ឆ្នាំរស់នៅភូមិដីឡ ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ(របួសស្រាល)។

ប្រភពបានបន្តថា ក្រោយកើតហេតុមន្ត្រីជំនាញបានហៅរថយន្តសាមុយដឹកជនរងគ្រោះដឹក យកទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែក ចំណែកវត្ថុតាងរថយន្តទាំង២គ្រឿងយកទៅរក្សាទុកអធិការដ្ឋាននគរបាល ក្រុងច្បាមនរងចាំដោះស្រាយនៅពេលក្រោយ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...