(ខេត្តព្រះវិហារ)៖ អ្នកបើកបររថយន្ដបើកដឹកដំឡូង ដេកលក់មួយភាំង រថយន្តរ៉េចង្កូតធ្លាក់ចូលប្រឡាយក្រឡាប់ប្រះខ្លួនដេក។ ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងនេះបានកើតឡើងនៅកាលពីទាបភ្លឺថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៣៦ និង៣៧ នៅលើផ្លូវជាតិលេខ៦២ ស្ថិតនៅក្នុងភូមិជីអោក ឃុំរមណីយ៍ស្រុករវៀង ខេត្តព្រះវិហារ ។
ប្រភពពីកន្លែងកើតហេតុបាឱ្យដឹងថា រថយន្ដយីឌុប ពណ៌ខៀវពាក់ស្លាកលេខ កំពង់ចាម 3A-0703 បើកបរដោយឈ្មោះឈឿន សុខណា ភេទប្រុស អាយុ៣៤ឆ្នាំ។ អ្នករួមដំណើរម្នាក់ទៀតឈ្មោះ ឆេង សុផារ៉ា ភេទប្រុស អាយុ២៣ឆ្នាំ។អ្នកបើកបរមានភាពងងុយដេកខ្លាំងពេកបានលក់មួយភាំងហើយរ៉េចង្កូតធ្លាក់ចូលប្រឡាយក្រឡាប់តែម្ដង។
ទៅក្នុងករណីគ្រោះថ្នាក់នោះដែលធ្វើអ្នកបើកបរកៀបជាប់នឹងចង្កូតរថយន្ដរងរបួសយ៉ាងដំណំ។ រឺឯអ្នករួមដំណើរម្នាក់ទៀតរងរបួសស្រាល។ ក្រោយពេលកើតហេតុកងកម្លាំងអាវុធហត្ថសហកាជាមួយនគរប៉ុស្ដិ៍រដ្ឋបាលឃុំរមណីយ៍រួមទាំងប្រជាពលរដ្ឋនៅកន្លែងកើតហេតុចុះជួយសង្រោះគាស់យកតៃកុងរថយន្ត៕