រថយន្ដកុងតឺន័រ១គ្រឿងដឹកដែកអេតចាយធ្ងន់ពេក ក្រឡាប់ចាក់ចោលពេញផ្លូវ
ដោយ
Heng ថ្ងៃទី
8 February, 2020 ម៉ោង
07:51 |
សន្តិសុខសង្គម
(ភ្នំពេញ)៖ រថយន្ដកុងតឺន័រដឹកដែកអេតចាយ១គ្រឿងបានបួងចង្កូតខ្លាំងពេកបណ្ដាលឱ្យក្រឡាប់ប្រះដេក ននិងចាក់ចោលដែកអេតចាយលើថ្នល់។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៥ និង៣០នាទី ល្ងាចថ្ងៃទី៦ ខែកុម្ភៈឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ២១៧ កែងផ្លូវ៥០ ម៉ែត្រ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុហើយបានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ក្រុង ឱ្យមកធ្វើការវាស់វែងយករថយន្ដបង្កទៅរក្សាទុកនៅស្នងការនគរបាលរាជធានីភ្នំពេញ។ ការដឹកជញ្ជូនប្រទេសនេះពិតជាសំណាងណាស់មិនបានបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ៕
Loading...
ព័ត៌មានផ្សេងទៀត
loading...
ចុច Like ជួយគាំទ្រ ខ្មែរអង្គរ
