សង្ស័យស្រវឹងស្រា បើករថយន្តលឿនរេទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង
ដោយ Heng  ថ្ងៃទី 7 February, 2020  ម៉ោង 08:57 | សន្តិសុខ​សង្គម

(ភ្នំពេញ) ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្ត កាមរី បាឡែន បុកក្បាលថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យខ្ទេចផ្នែកខាងមុខ តែសំណាងល្អមិនបង្កឱ្យមានអ្នករងរបួស។ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានតែឡើង កាលពីវេលាម៉ោង ១០និង ១០ នាទីយប់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ២៨៩ កែង ៥២៨ ក្នុងសង្កាត់បឹងកក់ទី ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់រួមដំណើរនឹងបុរសម្នាក់ទៀតបើករថយន្តកាមរីបាឡែនមួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខកំពង់ឆ្នាំង2A-1152 ធ្វើដំណើរតាមបណ្តោយផ្លូវ ២៨៩ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន បានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញ ទំហឹងបណ្តាលឱ្យរថយន្តខ្ទេចផ្នែកខាងមុខ ហូរប្រេងម៉ាស៊ីនពេញផ្លូវ និងផ្ទុះពោងទាំងពីរទៅមុខលែងរួច។ តែមិនបានបង្កឱ្យអ្នកបើកបរ និងអ្នករួមដំណើររងរបួសទេ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅ​សមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅឯការិយាល័យ​ចរាចរផ្លូវគោកស្នងការរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...