សូមអ្នកស្រឡាញ់យុត្តិធម៌ និងដើម្បីឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធនិស្សិតពេទ្យ មេត្តាជួយ ស៊ែរ ចែករំលែកផង!!!! ឃាតករម្នាក់ ជានាយទាហាន នៅអង្គភាព ង៧០ បាញ់សម្លាប់សង្សារខ្លួន ,ជិតមួយខែហើយ សមត្ថកិច្ចចាប់មិនទាន់បាន
ដោយ Heng  ថ្ងៃទី 7 February, 2020  ម៉ោង 07:00 | សន្តិសុខ​សង្គម

(ភ្នំពេញ)៖ ប្រជាជនទូទាំងប្រទេស និងបងប្អូនខ្មែររស់នៅក្រៅប្រទេស កំពុងរង់ចាំដំណឹងសមត្ថកិច្ចចាប់ខ្លួនឃាតក ម្នាក់ ជានាយទាហាន នៅអង្គភាព ង៧០ មានឋានន្តរសក្តិ​វ​រសេនីយ៍ត្រី ក្រោយបាញ់សម្លាប់សង្សារខ្លួនឯងជានិស្សិតពេទ្យ កាលពីម៉ោង ១២និង១០ យ​ប់​រំ​ល​ង​អធ្រាត្រ ឈា​នចូល​ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ នៅចំ​ណុ​ច ​ផ្ទះ​លេ​ខ​H-03 ផ្លូវលំBT ក្នុងបុរី រំចេក អូឌឹម សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ហើយឃាតកររូបនេះបានរត់គេចខ្លួន។ លុះមកដល់ថ្ងៃទី៦ខែកុម្ភៈនេះ សមត្ថកិច្ចមិនទាន់ចាប់ខ្លួនឃាតកនេះនៅឡើយ។

ហើយនៅថ្ងៃនេះ លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានអះអាងថា ខ្ញុំមិនចង់លូកមាត់កិ​ច្ច​ការជំនាញរបស់កម្លាំងនគរ​បា​លយុ​ត្តិធ​ម៌នោះទេ​ ប៉ុន្តែបើខ្ញុំមិននិយា​យ​ គឺវា​តឹងក្នុងទ្រូងខ្ញុំស្ទើរបែក​ហើ​យ ​ពីព្រោះកា​រអ​នុ​វត្តច្បាប់មិនតម្លាភាព ​គឺ​បង្កើត​ឲ្យ​មានភាពអយុត្តិធម៌កើតឡើង​លើ​ជនរងគ្រោះ​។

លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានសរសេរសារបង្ហោះតាមគណនីហ្វេសប៊ុកថា “ការពិតទៅ​ ខ្ញុំមិនចង់លូកមាត់កិច្ច​កា​រជំនា​ញរប​ស់ក​ម្លាំង​នគរ​បាលយុ​ត្តិ​ធម៌​នោះទេ ​ប៉ុន្តែបើខ្ញុំមិននិយាយ​ ​គឺវាតឹ​ងក្នុង​ទ្រូងខ្ញុំ​ស្ទើរបែកហើយ ពីព្រោះកា​រអនុវ​ត្តច្បា​ប់មិន​ត​ម្លា​ភាព គឺបង្កើត​ឱ្យមានភាពអយុត្តិធម៌កើតឡើងលើជនរងគ្រោះ និងសង្គមជាតិទាំងមូ​ល​តែម្តង ហើយករណីឃាតកម្ម​ប្រើ​អាវុ​ធលើគូរ​ដណ្តឹងនេះ គឺជា​អំពើ​ឃោរឃៅព្រៃផ្សៃ​ខ្លាំងណា​​ស់ និងឆ្លុះបញ្ចាំងពីការប្រើប្រាស់អាវុធដោយ​សេ​រី គ្មានច្បាប់​ទម្លាប់​ត្រឹម​ត្រូ​វ ដូច្នេះមន្រ្តីន​គរបាល​យុត្តិ​ធម៌មិនគួរបណ្តោ​យឱ្យជនល្មើសនៅក្រៅច្បាប់យូរយ៉ាងនេះទេវាធ្វើ​ឱ្យពលរដ្ឋខ្មែរខ្វះភាពកក់ក្តៅលើការអនុវ​ត្ត​ច្បាប់ និង សន្តិសុខផ្ទា​ល់ខ្លួនរបស់​ពួ​កគាត់ ដោយហេតុថាកា​រ​ប​ណ្តោ​យឱ្យឃាតកមានសេរីភាព ដូ​ចព្រលែងខ្លាឱ្យដើរក្នុងភូមិមនុស្សកំពុងតែរស់នៅអញ្ចឹងឯ​ង។

លោក ពេជ្រ ស្រស់ បន្តទៀតថា រូបខ្ញុំមិនជឿថាកម្លាំងនគរបាលយុត្តិយុត្តិ​ធម៌​អ​ស​មត្ថ​ភា​ពចាប់​ឃាត​ករនោះ​ទេ ​ពីព្រោះមុខមាត់​ និងអត្តសញ្ញាណរបស់ឃា​ត​ក​រគឺបា​ន​បង្ហាញជាសាធារណៈ​ហើ​យ​ ចុះហេ​តុអ្វីបានជាចាប់មិនបានទៀ​ត​ឬ​ឃាត​ករ​មានអ្នកតាមានឫទ្ធិ មកបំបាំងកាយ.?”។ “ជាថ្មីម្តងទៀតខ្ញុំសូមស្នើ​ដ​ល់ឯ​កឧ​ត្ត​មនេត សាវឿន សូមពន្លឿនការចា​ប់​ខ្លួនឃាតកមកដាក់ទោសតាមច្បាប់ឱ្យឆាប់រហ័សផង ដើម្បីផ្តល់ភាពក​ក់​ក្តៅដល់​ប្រជាព​លរដ្ឋខ្មែរ និងធានាឱ្យបាន
ការអនុវត្តច្បាប់ត​ម្លា​ភាព និងយុ​ត្តិ​ធម៌ព្រម​ទាំ​ងផ្តល់​ភាពយុត្តិធម៌ដល់ជ​ន​រ​ងគ្រោះ និងគ្រួសារជនរងគ្រោះផ​ង​ដែរ”។

សូមរំឭកថា និស្សិតពេទ្យ ដ៏ស្រស់ស្អាតម្នាក់ ត្រូវបាន​បុ​រសជា​ស​ង្សា​រ បា​ញ់​សម្លាប់ បង្កការភ្ញាក់​ផ្អើ​ល កាលពីម៉ោង ១២ និង១០ យ​ប់​រំ​ល​ង​អធ្រាត្រ ឈា​នចូល​ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ នៅចំ​ណុ​ច ​ផ្ទះ​លេ​ខ​H-03 ផ្លូវលំBT ក្នុងបុរី រំចេក អូឌឹម សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានបន្តថា ជនរងគ្រោះ មានឈ្មោះ ជុន ឌីណា ភេទស្រី អាយុ ២៦ ឆ្នាំ ជានិសិត្សពេទ្យ នៃវិទ្យាស្ថាន វិទ្យាសាស្ត្រ អាស៊ី និងជា អ្នកលក់ គ្រឿងសំអាង អនឡាញ ម្នាក់ ស្នាក់នៅ ផ្ទះកើតហេតុខាងលើ បាន​ស្លាប់​ ពេលបញ្ជូន ទៅសង្គ្រោះ នៅឯមន្ទីរពេទ្យ បាន​ត្រឹមពា​ក់កណ្តា​លផ្លូ​វ។

ចំណែកជនសង្ស័យឈ្មោះ យឺន វណ្ណដេត អាយុប្រហែល៣០ឆ្នាំ ជានាយទា​ហាន​ នៅអង្គភាព ង៧០ មានឋានន្តរសក្តិវរសេនីយ៍ត្រី​ ក្រោយបាញ់សម្លាប់សង្សារខ្លួនឯងជានិ​ស្សិ​តពេ​ទ្យ និងប្រកបរបរលក់ឡេតាមអ​ន​ទ្បាញ ចំនួន២គ្រាប់ ហើយបានបាត់បង់ជីវិតពេ​ល​បញ្ជូ​នទៅដ​ល់មន្ទីរពេទ្យ ហើយរត់គេចខ្លួនបាត់នោះ ​បានឆ្លៀតឱកាសបង្ហោះសា​រ​តាម​ហ្វេសប៊ុ​ក​ថា ជាតិនេះ បងខុសធ្ងន់ណា​ស់​ សូម្បីមនុស្សដែលខ្ញុំស្រ​ឡា​ញ់ ​ក៏ថែ​រក្សាមិនបាន។ បងនឹងខំធ្វើបុណ្យ​ឧ​ទ្ទិសកុ​សល​ជូ​នអូន៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...