រថយន្ត កំពុងស្ទូចលើកស៊ីទែន ស្រាប់តែបាក់រលំសង្កត់រថយន្តកំពុងបើកតាមផ្លូវបណ្ដាលឲ្យមន្ត្រីស្ថានទូតអាម៉េរិកកាំងម្នាក់រងរបួស
ដោយ Heng  ថ្ងៃទី 4 February, 2020  ម៉ោង 10:51 | សន្តិសុខ​សង្គម

(ភ្នំពេញ) ៖ រថយន្តដងស្ទូចលើកសុីទែនខុសបច្ចេកទេសបាក់ដងសង្កត់លើរថយន្តអេស្កាវ៉ាទ័រ នឹងរថយន្តមន្ត្រីស្ថានទូតអាម៉េរិក កំពុងបើកបរតាមបណ្ដោយផ្លូវ បណ្ដាលឱ្យអំបែងកញ្ចក់ខ្ទាតត្រូវស្រ្តីមន្ត្រីស្ថានទូតម្នាក់រងរបួស។ ឧប្បត្តិហេតុខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចការដ្ឋានមួយកន្លែងដែលកំពុងតែសាងសង់នៅតាបណ្ដោយផ្លូវថ្មីភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

អ្នកឃើញហេតុការណ៍បាននិយាយថា រថយន្តស្ទូចកំពុង ធ្វើការក្នុងការដ្ឋានហើយបានស្ទូចលើកសុីទែន ស្រាប់តែបាក់ដងស្ទូចសង្កត់ទៅលើករថយន្តអេស្កាវ៉ាទ័រ នឹងរថយន្តមន្ត្រីស្ថានទូតមួយគ្រឿងកំពុងធ្វើដំណើរតាមផ្លូវ ម៉ាកហុងដាពណ៌ស បើកបរពីកើតមកលិចបណ្ដាលឱ្យស្ត្រីម្នាក់ដែលជាមន្ត្រីស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា។ រងរបួសហើយបាន បញ្ជូនទៅកាន់មន្ទីរពេទ្យជួយសង្រ្គោះភ្លាមៗ។

ក្រោយពេលកើតហេតុសមត្ថកិច្ចខណ្ឌចំការមនសហការណ៍ជាមួយកម្លាំងជំនាញចរាចរណ៍ស្នងការនគរបាលរាជធានីភ្នំពេញបានចុះមកកន្លែងកើតហេតុដោយនាំខ្លួនអ្នកបើកបរជនជាតិខ្មែរម្នាក់ និងមេការចិន២នាក់យកទៅសាកសួរ និងធ្វើការវាសវែងយករថយន្តទាំងនោះទៅរក្សាទុកនៅការិយាល័យចរចរណ៍ផ្លូវ នៃស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមច្បាប់៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...