រថយន្តសណ្តោងកុងតឺន័រ បើកកៀររថយន្ត PRUIS បង្កការ ខូចខាតរថយន្ត
ដោយ
Heng ថ្ងៃទី
4 February, 2020 ម៉ោង
09:22 |
សន្តិសុខសង្គម
(ភ្នំពេញ)៖ រថយន្តសណ្ដោងកុងតឺន័រ បេីកកៀររថយន្ត PRUIS ខណៈកំពុងបើកស្របទិសគ្នាបណ្ដាលឱ្យរថយន្ត PRIUS ខ្ទេចមួយចំហៀង នៅកណ្ដាលស្តុបពេទ្យចិន ផ្លូវព្រះសីហនុ កែងផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង នាម៉ោងជាង ១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ មិនបណ្ដាលឱ្យនរណាម្នាក់រងរបួសនោះទេ គ្រាន់តែខូចខាតរថយន្តតែប៉ុណ្ណោះ។
រថយន្តសណ្ដោងកុងតឺន័រពាក់ស្លាកលេខ 3A-4266 ចំណែករថយន្ត prius ក្រោយពីជួបហេតុការគ្រោះថ្នាក់ចរាចរណ៍ ម្ចាស់រថយន្តបានដោះស្លាកលេខចេញផ្នែកខាងមុខ ហើយនៅផ្នែកខាងក្រោយបានបិទស្លាកលេខ។ ឃ្លានទាំងមនុស្សអ្នកបើកបររថយន្តទាំង២ បានចរចាសម្របសម្រួលគ្នា៕
Loading...
ព័ត៌មានផ្សេងទៀត
loading...
ចុច Like ជួយគាំទ្រ ខ្មែរអង្គរ
