(ភ្នំពេញ)៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានបង្ហាញឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសគិតពីរសៀលម៉ោង២ ថ្ងៃទី៣ ដល់ម៉ោង២រសៀល នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០នេះបណ្តាលឱ្យមនុស្សស្លាប់៦នាក់ និង បង្កឱ្យរងរបួស ធ្ងន់ ១៣ នាក់ ( ស្រី ២ នាក់ ) និង របួសស្រាល ៧នាក់ ( ស្រី ២ នាក់ ) ។
របាយការណ៍ដដែលបន្តថា នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឱ្យមានការ ខូចខាត យានយន្ត សរុបជាច្រើនគ្រឿងក្នុងនោះមានម៉ូតូ,រថយន្តតូច-ធំ និងយានផ្សេងៗជាច្រើនគ្រឿងទៀត។ រីឯមូលហេតុបណ្តាលឱ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពីបើកបរលើសល្បឿន កំណត់ ,មិន គោរព សិទ្ធិបត់មិន ប្រកាន់ស្តាំជាដើម ។
ទិន្នន័យ គ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោក ទូទាំងប្រទេស ថ្ងៃនេះ បាន បញ្ជាក់ថា គ្រោះថ្នាក់ ដែលបង្កឱ្យមាន មនុស្សស្លាប់ និង របួស សរុបចំនួន ២៦នាក់ នៅ ថ្ងៃទី ០៤ ខែកុម្ភៈ នេះ គឺ កើតឡើង ដោយសារ ហេតុការណ៍ ប៉ះទង្គិច ចំនួន ១៣ លើក ៕