យុវជនម្នាក់ជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្តធំៗបុកអ្ហើយកិនស្លាប់ភ្លាមៗ
ដោយ Heng  ថ្ងៃទី 1 February, 2020  ម៉ោង 07:15 | សន្តិសុខ​សង្គម

(ខេត្តកំពង់ស្ពឺ)៖ យុវជនម្នាក់ ជិះម៉ូតូបត់ឆ្វេងឆ្លងផ្លូវត្រូវរថយន្តបើកបញ្ច្រាស់ទេបុកហើយក៏ស្លាប់មួយរំពេច។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះ នៅតាមបណ្តោយផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ៤០ និង៤១ ស្ថិតក្នុងភូមិត្រពាំងឈូក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

មន្ត្រីនគរបាលស្រុកបសេដ្ឋបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះមានឈ្មោះ ទឺន ធួន ភេទប្រុសអាយ្១៨ឆ្នាំរ ស់នៅភូមិតាដែងចាស់ ឃុំពោធិម្រាល ស្រុកបសេដ្ឋ។ ជិះម៉ូតូមួយគ្រឿង ម៉ាកMSX ពណ៌ក្រហម គ្មានផ្លាកលេខ បើកបរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្លងផ្លូវ ទៅខាងឆ្វេងដៃ ក៏ត្រូវរថយន្តមួយគ្រឿង មិនស្គាល់ម៉ាក និងអត្តសញ្ញាណបានបុក
កិនជនរងគ្រោះបណ្តាលឱ្យស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ។ ហើយអ្មកបើកបររថយន្តបង្កបានបន្ថែមល្បឿនរត់គេចខ្លួនបាត់ស្រមោល។

ប្រភពបានបន្តថា ក្រោយកើតហេតុ សព និងម៉ូតូ ជនរងគ្រោះត្រូវបានមន្ត្រី ជំនាញប្រគល់ជូនក្រុមគ្រួសារ ។ ដោយឡែលរថយន្តបង្កសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវរកយកមក ផ្ដន្ទាទោស ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...