ពលរដ្ឋថា៖ អ្នកបើកឡានម៉ាក Ford ពាក់ស្លាកលេខ (ខេមរភូមិន្ទ02) 2-1401 ខ្វះសេចក្តីថ្លៃថ្នូរ បើកកៀរម៉ូតូយុវតីម្នាក់ឱ្យរងរបួស ក្រោយពីជូនអ្នករងគ្រោះដាក់នៅកន្លែងព្យាបាល បើករថយន្តរត់គេចបាត់,ប៉ុន្មានម៉ោងត្រូវប៉ូលិសក្របួចជាប់
ដោយ Heng  ថ្ងៃទី 31 January, 2020  ម៉ោង 08:27 | សន្តិសុខ​សង្គម

(ភ្នំពេញ)៖ អ្នកបើកបរឡានម៉ាក Ford ពាក់ស្លាកលេខ (ខេមរភូមិន្ទ02) 2-1401 បានបង្កគ្រោះថ្នាក់ចរាចរណ៍ កាលពីវេលាម៉ោង៨ និង១៥នាទីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ បើកបុកយុវតីម្នាក់បើកបរម៉ូតូម៉ាក Zoomer X ពណ៌ទឹកក្រូចលាយស ពាក់ស្លាកលេខ ភ្នំពេញ1GI-8489 លើកំណាត់ផ្លូវលេខ 271 សង្កាត់ទំនប់ ខណ្ឌបឹងកេងកង។ជូនបើកបររថយន្តរូបនេះក្រោយពីបង្កហេតុបានបើករថយន្តគេច បាទធ្វើឱ្យអ្នកឃើញឯការហួសចិត្តគ្រប់គ្នា។

សមត្ថកិច្ចបានឱ្យដឹងថា យុវតីជនរងគ្រោះ មានឈ្មោះ ស្រី ពេជ្រច័ន្ទដា អាយុ២៤ឆ្នាំ ជានិស្សិត មានទីលំនៅផ្ទញលេខ 227 ផ្លូវលំ ភូមិត្នោត សង្កាត់-ខណ្ឌមានជ័យ។ មុនពេលកើតហេតុខ្លួនបើកម៉ូតូស្របទិសគ្នា តែពេលបត់ម៉ូតូ ឡានក៏បត់ដែរ ក៏បណ្តាលឱ្យខាងឡានបានបើកកៀរម៉ូតូរបស់គាត់ មិនព្រមឈប់ក៏បន្តបើកទៅមុខ ធ្វើឱ្យយុវតីរងគ្រោះដួលម៉ូតូ
ដួលបោកទៅដល់ដី របួសត្រង់ក្បាលជង្គង់ ត្រគាក។

ប្រភពបញ្ជាក់ថា យុវតី ស្រី ពេជ្រច័ន្ទដា នាងបានស្រែកឱ្យគេជួយ និងឱ្យម្ចាស់ឡានចុះមកនិយាយដោះស្រាយគ្នា តែគាត់មិនចុះ និងមិនឈប់ឡាន ទើបអ្នកដំណើរឆោឡោ ក៏ម្ចាស់ឡានចុះមកដោះស្រាយ ដោយសន្យាជួយចេញថ្លៃព្យាបាល ប៉ុន្តែមកដល់កន្លែងពិនិត្យមុខរបួស ក៏ម្ចាស់ឡានបើកគេចរត់បាត់ស្រមោល មិនទទួលខុសត្រូវ ។ នាងក៏បានសម្រេច ចិត្តដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាន នគរបាលខណ្ឌបឹងកេង ។
ចុងក្រោយជនទំនើងបើកឡានពាក់ស្លាកលេខ (ខេមរភូមិន្ទ02 )2-1401 មិនអាចគេចផុតពីអន្ទាក់សមត្ថកិច្ច ខណៈគេកំពុងបន្តបើកតាមដងផ្លូវ ក៏ខាងសមត្ថកិច្ចឃាត់កាលពីព្រលប់ថ្ងៃខែដដែល តាមបណ្តឹងយុវតីរងគ្រោះ រួចបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមនីតិវិធី៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...