នេះជាថ្ងៃទី២ ដែលអាជ្ញាធរ និងនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បន្តចែកម៉ាស់ដល់អ្នកដំណើរឆ្លងកាត់ព្រំដែន
ដោយ Heng  ថ្ងៃទី 28 January, 2020  ម៉ោង 10:51 | សន្តិសុខ​សង្គម

(ក្រុងប៉ោយប៉ែត)៖ ថ្ងៃនេះជាថ្ងៃទី២ ត្រូវនឹងថ្ងៃទី ២៨ ខែមករា ជាថ្ងៃដែលអាជ្ញាធរខេត្តបន្ទាយមានជ័យ និងនគរបាលប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យ បន្តចែក​​ម៉ាស់(mask) ជូជូនដល់ភ្ញៀវជាតិអន្តរជាតដែលធ្វើដំណើរឆ្លងកាត់ព្រំដែន ដើម្បីការពារការចម្លងជំងឺរលាកសួតថ្មី បង្កដោយ វីរុស កូរ៉ូណា ប្រភេទថ្មី(nCoV2019) ដែលបានកំពុងរាតត្បាតនៅប្រទេសចិន និងបណ្តាប្រទេសមួយ​ចំនួនទៀត ជាពិសេសកាលពីម្សិល មិញថ្ងៃទី ២៧ មករា កម្ពុជាបានរកឃើញអ្នកឆ្លងមេរោគនេះនៅខេត្តព្រះសីហនុ មួយនាក់ដែរហើយ។

ពិធីចែកម៉ាស់ថ្ងៃនេះ មានវត្តមាន លោក អ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ, លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត, លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត, លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍ន គរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងមន្រ្តីក្រោមឱវាទទាំងអស់ រួមនិងមន្ត្រីជំនាញសុខាភិបាលពាក់ព័ន្ធផងដែរ។

នាឱកាសនោះដែរ លោក អ៊ុំ រាត្រី អភិបាលខេត្ត និងក្រុមការងារ ក៍បានទទួលនិស្សិតអាហារូបករណ៍ លោក ស សុខា ទៅសិក្សានៅប្រទេសចិន ត្រឡប់មកខេត្តវិញ (ថ្ងៃសម្រាកវិស្សមកាល) នៅច្រកទ្វារព្រំដែនអន្តរជាតិផងដែរ។ ហើយបានធ្វើការចែកម៉ាស ដើម្បីបង្ការ រួច បញ្ជូនក្រុមនិស្សិត ទាំងអស់ អោយដើរ ឆ្លងកាត់ កាំរ៉ា ម៉ាស៊ីន ស្គេន ម្ដងម្នាក់ រហូតគ្រប់គ្នា ទើបអោយឡើងរថយន្ត ដែល ត្រៀម រួចជាស្រេច បន្តដឹកទៅសាលាខេត្តបន្ទាយមានជ័យ ដើម្បីរៀបចំជួយសម្រួលដឹកក្រុមសិស្សនិស្សិត ទៅតាម គេហដ្ឋាន រៀងៗខ្លួន ។

ឆ្លៀតឱកាសនោះ លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ រួមជាមួយ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បន្តដឹកនាំ មន្ត្រីជំនាញសុខាភិបាលក្រុង និង លោក ប្រធានមន្ទីសុខាភិបាលខេត្តបន្ទាយមានជ័យ ចុះទៅពិនិត្យមើលមណ្ឌលសំចត ក្រុងប៉ោយប៉ែត និងមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ដើម្បីមានវិធានការ ជាមុនត្រៀមទទួលភ្ញៀវទេសចរណ៍អន្តរជាតិ ប្រជាពលរដ្ឋ ក្នុងករណីបើ រកឃើញថាមានឆ្លងដោយសារជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី (nCoV2019) នេះ ។

ដោយឡែកនៅឯមាត់ច្រកទ្វារ កម្លាំងប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ បានបំពេញភារកិច្ចយ៉ាងស្វាហាប់បន្តចែកម៉ាសដល់អ្នកដំណើរឆ្លងកាត់ច្រកព្រំដែនយ៉ាងញាប់ ដៃញាប់ជើង ហើយនេះជាថ្ងៃទី២ នៃគម្រោងចែកម៉ាសចំនួន ១លានដល់អ្នកដំណើរឆ្លងកាត់ព្រំដែនរបស់រាជរដ្ឋាភិបាលកម្ពុជា៕

 

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...