(ភ្នំពេញ)៖ កម្ពុជានឹងមិនបិទជើងហោះហើរពីប្រទេសចិនមកមកកម្ពុជានោះទេ បើទោះបីជាប្រទឹចិនជាប្រភពនៃកកាផ្ទុះមេរោគចម្លងថ្មី កូរ៉ូណា ហើយករណីមេរោគមេរុសថ្មីកូរ៉ីណានេះបានកើតឡើងនៅប្រទេសកម្ពុជាហើយនោះ។ នេះបើតាមការបញ្ជាក់ពីលោកស្រី ឱ វ៉ាន់ឌីន អ្នកនាំពាក្យរបស់ក្រសួងសុខាភិបាល។ ការលើកឡើងរបស់លោកស្រីបែបនេះត្រូវបានធ្វើថឡើងក្នុងសន្នីសីទសារព័ត៌មាននាយប់ថ្ងៃទី ២៧ ខែមករានេះ។
កម្ពុជារកឃើញវីរុសប្រភេទថ្មីកូរ៉ូណាលើកដំបូង នៅលើជនជាតិចិនម្នាក់ នៅខេត្តព្រះសីហនុ។ អ្នកជំងឺដែលផ្ទុកវីរុសកូរ៉ូណា ភេទ ប្រុស អាយុ ៦០ឆ្នាំ ធ្វេីដំណេីរមកពី ក្រុង វូហាន ជាមួយគ្រួសារ ៤នាក់ តែរោគសញ្ញាវិជ្ជមានតែគាត់ម្នាក់ ។ គាត់ចេញដំណេីរពីក្រុង វូហាន មកក្រុងព្រះសីហនុ ថ្ងៃទី ២៣ មករា ចេញរោគសញ្ញា ២៥ មករា (គ្រុនក្តៅ ហៀរសំបោរ) យកវត្ថុវិភាគ ២៦ មករា និង មានសញ្ញាវិជ្ជមាន ២៧មករា វិភាគដោយប៉ាស្ទ័រ ស្ថានភាពជំងឺសញ្ញាផ្តាសាយធម្មតា ។
ដោយឡែកលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ពិសេសអ្នកសារព័ត៌មានត្រូវប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ( Fake News) ទាក់ទងនឹងការឆ្លងរីករាយដាលជំងឺកូរ៉ូណា ដែលកំពុងឆ្លងរីករាលដាលខ្លាំងនៅប្រទេសចិន។ វិធានការនេះត្រូវបានធ្វើឡើងដើម្បីទប់ស្កាត់ភាពចលាចលទាំងឡាយដែលអាចកើតមានឡើងក្នុងសង្គម។ “អញ្ចឹងសុំឱ្យអ្នកសារព័ត៌មានយើងជួយសហការថា ព័ត៌មានណាពិតឬ មិនពិត ដើម្បីទប់ស្កាត់ទាន់ពេលវេលា“។
លោបានបន្ថែមថា គ្មានហេតុផលណាមួយមួយដែលក្រសួងបិទបាំងចំពោះព័ត៌មាន នៃការឆ្លងរីករាយដាលជំងឺកូរ៉ូណាឡើយ និងត្រូវតាមដានព័ត៌មានពីការវិវត្តន៍នៃជំងឺខាងលើតាមបណ្តាញផ្សព្វផ្សាយវិជ្ជាជីវៈ ពិសេសតាមរយៈបណ្តាញសង្គមផ្លូវការរបស់ក្រសួងសុខាភិបាលតែម្តង។ លោកបានថ្លែង អំណរគុណដល់អ្នកសារព័ត៌មារព័ត៌មានអាជីព ដែលបានធ្វើសេចក្តីរាយការណ៍ជាបន្តបន្ទាប់ទាក់ទងនឹងការវិវត្តន៍ថ្មីទាក់ទងនឹងជំងឺដ៏កាចសាហាវនេះ៕