កម្ពុជារកឃើញជនជាតិចិនម្នាក់មានជំងឺផ្លូវដង្ហើមថ្មីដែលបង្កឡើងដោយវីរុសកូ​រ៉ូ​ណា
ដោយ Heng  ថ្ងៃទី 27 January, 2020  ម៉ោង 17:53 | សន្តិសុខ​សង្គម

(ភ្នំពេញ)៖ នៅមល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ​២០២០​នេះ ក្រសួងសុខាភិបាល បាន​រកឃើញ​ករណី​ជំងឺ​ផ្លូវដង្ហើម​ថ្មី ដែល​បង្កឡើង​ដោយ​វីរុស​កូ​រ៉ូ​ណា នៅលើ​ជនជាតិ​ចិន​ម្នាក់ ដែល​ចាក​ចេញពី​ប្រទេស​ចិន ចូលមក​កាន់​ប្រទេស​កម្ពុជា​។ នេះ​បើតាម​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ក្នុង​សន្និសីទកាសែត​នៅ​ព្រលប់ ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២០​នេះ​។​

​លោក​រដ្ឋមន្ត្រី បានឱ្យដឹងថា គិតមកត្រឹមម៉ោង៣រសៀល នៃ​ថ្ងៃទី​២៧ ខែមករា​នេះ ក្រសួង​បាន​ស្រាវជ្រាវ​រកឃើញ​ និងមានការបញ្ជាក់ពីវិទ្យាស្ថានប៉ាស្ទ័រ​កម្ពុជា​នូវ​ករ​ជា​វិជ្ជមាន​វីរុស​រ៉ូ​ណា​ ប្រភេទថ្មី (2019-nCoV) នៅលើ​បុគ្គល​ជនជាតិ​ចិន​ម្នាក់ ឈ្មោះ ចា ជិន​ហួរ (Jia Jianhua) ភេទប្រុស អាយុ ៦០​ឆ្នាំ ធ្វើដំណើរ​មកពី​ទីក្រុង​វូ​ហាន ជាមួយ​ក្រុមគ្រួសារ ៤​នាក់ ដែល​សំណាក​បាន​យកមក​ធ្វើ​វិភាគ​ទាំង​បួន​នាក់​នេះ មាន​វិជ្ជមាន​វីរុស​កូ​រ៉ូ​ណា​តែ​(ម្នាក់គត់) គឺ​លោក ចា ជិន​ហួរ​។ អ្នក​ទាំង​បួន​នាក់​នេះ មានឈ្មោះ ដូចខាងក្រោម​៖
១. លោក ចា ជិន​ហួរ (Jia Jianhua) ភេទ​ប្រុស អាយុ ៦០​ឆ្នាំ កាន់​ប៉ាស្ទ័រ​លេខ E54319891
២. លោកស្រី វ៉ាង លីង​ជេន (Wang Lingzhen) ភេទ​ស្រី អាយុ ៥៧​ឆ្នាំ កាន់​ប៉ាស្ទ័រ​លេខ E06137433
៣. លោក សៅ យ៉ាន់ (Xiao Yan) ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ កាន់​ប៉ាស្ទ័រ​លេខ ED0134348
៤. លោកស្រី ចា រ៉ុយ​ស៊ន់ (Jia Ruixuan) ភេទ​ស្រី អាយុ ៣៣​ឆ្នាំ កាន់​ប៉ាស្ទ័រ​លេខ E24490509។

​យោងតាម​ប្រវត្តិ​អ្នកជំងឺ​បានបង្ហាញ​ថា គាត់​ និងក្រុមគ្រួសារបានចេញដំណើរពីទីក្រុង​អ៊ូ​ហាន មក កាន់​ទីក្រុង​ព្រះសីហនុ នៅ​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២០ ហើយ​មាន​ចេញ​រោគសញ្ញា​នៅ​ថ្ងៃទី​២៥ ខែមករា​ ​ឆ្នាំ​២០២០ ដោយមាន​អាកា​រៈ គ្រុនក្តៅ និង​ហៀរ​សំបោរ​។ អ្នកទាំងង ០៤​ខាងលើ មកពី​ទីក្រុង ហាន នៃ​ ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ហើយ​បាន​ចូលមក​ប្រទេស​កម្ពុជា តាម​ជើងយន្តហោះ​ត្រង់​ពី​ទីក្រុង​រ៉ូ​ហាន​​មកដល់​ព្រលានយន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២០ វេលា​ម៉ោង​ប្រហែល​ ៧​ពឹ​ក​។ ក្រោយពី​បានមក​ដល់​ក្រុងព្រះសីហនុ ពួកគាត់​បាន​ជិះ​តាក់ស៊ី មក​ស្នាក់នៅ​សណ្ឋាគារ​ឯករាជ្យ​ ​ចំនួន​២​យប់​។ បន្ទាប់មក​បាន​ចូលមក​ស្នាក់នៅ​សណ្ឋាគារ​អ្វី​ន​កូ (Queenco Hotel) នៅ​រសៀល​ថ្ងៃទី​២៥
​មករា​។

​នៅ​រសៀល​នោះដែរ លោក ចា ជិន​ហួរ បាន​លេង​ទឹក​អាង​រយៈពេល​២​ម៉ោង រួច​ក៏​​មាន​អាកា​រៈ​ក្តៅខ្លួន​។ ល្ងាច​ថ្ងៃ​ដដែល​នោះ​ភរិយា​គាត់​ឈ្មោះ វ៉ាង លីង​ជេន បាន​ទូរស័ព្ទ​ទៅលេង​ក្រុម ​គ្រួសារ​នៅ​ប្រទេស​ចិន និង​បាន​ប្រាប់ថា ប្ដី​គាត់​មាន​អាកា​រៈ​ក្តៅខ្លួន​។​ ​នាង​ទទួលបាន​ព័ត៌មាន​ពី​លោក គួច ចំរើន​អភិបាលខេត្ត​ព្រះសីហនុ នៅ​​ថ្ងៃទី​២៦ ខែមករា អាជ្ញាធរខេត្ត​រួមជាមួយ​នឹង​លោកស្រី​ប្រធាន​មន្ទីរ​សុខាភិបាល​។​ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅខេត្​ខេត្ត​ព្រះសីហនុ​៕

ឯកឧត្តមម៉មប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើសន្និសីទសារព័ត៌មាន នាថ្ងៃទី 27ខែមករានេះ

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...