(ខេត្តកណ្ដាល) ៖ នារីវ័យក្មេងស្រស់ស្អាតពីរនាក់ បានលិចបាត់ទៅក្នុងទឹកទន្លេ បន្ទាប់ពីពួកគេមានគ្នា១២ជិះទូកម៉ាស៊ីនបំណងទៅលេងកោះស្នេហ៍ឱ្យសប្បាយរីករាយ។ ហេតុការណ៍ដ៏ក្តុកក្តួលនេះបានកើតឡើងកាលពីវេលាម៉ោង០៤ និង៣០ នាទីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ នៅទន្លេមេគង្គ ស្ថិតត្រង់ភូមិពាម ឃុំរការកោង១ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
សមត្ថកិច្ច មូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះទាំង២នាក់ នោះ៖ ១/ឈ្មោះ យឿន ស្រីពេជ្រ ភេទស្រី អាយុ១៨ឆ្នាំ មានទីលំនៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងម្នាក់ទៀតឈ្មោះស្រីណា ភេទស្រី អាយុ១៨ឆ្នាំ មានទីលំនៅខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។ ពួកគេបាត់ខ្លួនលិចចូលទៅក្នុងទឹកបន្ទាប់ពីជិះទូកម៉ាស៊ីនដែលលិច មានទទឹង១,៦០ម៉ែត្រ និងបណ្ដោយ៦,៥០ម៉ែត្រ ចាប់ម៉ាស៊ីនចំហៀង និងជាកម្មសិទ្ធិរបស់ឈ្មោះ សន សយ ភេទប្រុស អាយុ៥១ឆ្នាំ នៅភូមិកើតហេតុ។
ប្រភពបន្តថា នៅមុនពេលកើតហេតុ ទូកម៉ាស៊ីនខាងលើមានដឹកមនុស្សមួយក្រុម មានគ្នាប្រហែល១២នាក់ជិះឆ្លងទៅលេងកោះស្នេហា ប៉ុន្តែជិះចេញបានប្រហែល១០ម៉ែត្រ ទូកក៏បានលិចទៅក្នុងទឹក ហើយក៏បាត់ខ្លួននារីទាំង២នាក់នោះតែម្តង ។ គិតមកត្រឹមម៉ោង១០ និង៥០នាទីព្រឹកថ្ងៃទី២៧ មករា នេះ នៅតនៅតែមិនទាន់មា នដំណឹងពីនាងនៅឡើយ៕