(ខេត្តកណ្តាល)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តនឹងរថយន្ត បានធ្វើឱ្យភាគីម្ចាស់រថយន្តមកខាងដែលជាមន្ត្រីនគរបាលខេត្តកណ្ដាលម្នាក់ក្តៅក្រហាយឈានដល់វាយបុរសម្នាក់ហូរឈាមស្រោចខ្លួន កាលពីថ្ងៃទី២៥ ខែមករាឆ្នាំ 2020នេះ។ ហើយករណីនេះបានធ្វើឱ្យមតិមហាជនក្នុងបណ្ដាញសង្គម facebook រិះគន់ដល់មន្ត្រីរូបនេះ ថាអាងស្បែកអាងអំណាចប្រព្រឹត្តល្មើសច្បាប់គ្មានអៀនខ្មាស់។
បុរសដែលបានវាយភាគីម្ខាងទៀតបង្ករបួសស្នាមមនុស្ស
នោះ គេអះអាងថា ខ្លួនជាមន្ត្រីនគរបាលនៅស្នងការដ្ឋានខេត្តកណ្ដាល ដោយយកដុំថ្មវាយចំក្បាលបុរសម្នាក់ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរហូតដល់សមត្ថកិច្ចនៅក្នុងអធិការ ដ្ឋាននគរបាលស្រុកស្អាង ចេញមកអន្តរាគមន៍។ត ទីបញ្ចប់គេដឹងថាបុរសដែលវាយទៅលើភាគីម្ខាងទៀ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នោះ (ពាក់សក្តិ៣) នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល មានឈ្មោះ (ហែន លីណា) ភេទប្រុស។ ចំណែកភាគីម្ខាងទៀតដែលរងការ វាយដំនោះគឺជាប្រជាពលរដ្ឋ ។
ទោះយ៉ាងណាមានមតិជាច្រើននៅក្នុងបណ្ដាញសង្គមបានសំណូមពរដល់លោកស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលមេត្តាយករឿងនេះដោះស្រាយទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងគួរតែដាក់វិធានការវិន័យរដ្ឋបាលដល់មន្ត្រីនគរបាលរូបនោះធានការវិន័យរដ្ឋបាលដល់មន្ត្រីនគរបាលរូបនោះដើម្បីបញ្ជាក់អំពីការអនុវត្តច្បាប់ស្មើមុខគ្នាដោយម៉ឺងម៉ាត់និងជាគំរូដល់សាធារណជនក៏ដូចជាកងកម្លាំងនគរបាលក្នុងចំណុះស្នងការដ្ឋាននគរបាលខេត្តកណ្ដាលទាំងមូល៕