ជនជាតិ​ចិន​ម្នាក់​ ចាញ់ល្បែងយកកាំភ្លើងវាយក្បាលបុរសម្នាក់ហូរឈាម ហើយបាញ់គំរាម ត្រូវបានចាប់ខ្លួនភ្លាមៗលាមៗ ​
ដោយ Heng  ថ្ងៃទី 27 January, 2020  ម៉ោង 10:34 | សន្តិសុខ​សង្គម

(ខេត្តព្រះសីហនុ) ៖​ ជនជនជាតិចិនម្នាក់ បាន​ប្រើប្រាស់​កាំភ្លើងខ្លី​មួយ​ដើម​វាយ​ក្បាល​ជនរងគ្រោះ​ម្នាក់ បបណ្តាលឱ្យហូរឈាម និង បាញ់បោះ​សេរី​គំរាម​គេឯង​នៅក្នុង​កាស៊ីណូ​ (យ៉ាដូលី)ដែល មាន​ទីតាំង​ស្ថិត​នៅក្នុង​ភូមិ​លេខ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ (​តំបន់​អូ​ឈើទាល )​បង្ក​ឱ្យមានការភឹតភ័យ។កើតខេត្តបន្តិចកម្លាំងនគរបាលនៃ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ធ្វើ​ការ​ចាប់​ខ្លួន ជនជាតិ​ចិន ម្នាក់​ភ្លាម ៗ កាលពី​វេលា​ម៉ោង​ប្រមាណ​១២​ថ្ងៃត្រង់ ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០២០។

សង្ស័យប្រើប្រាស់កាំភ្លើងខុសច្បាប់ខាងលើ ក្រោយពេល​ចាប់​ខ្លួន សមសមត្ថកិច្ចនគរបាល បាន​ដកហូត​កាំភ្លើង​ខ្លី​មួយ​ដើម ហើយ​បា​ន​បញ្ជូន​ខ្លួន​ភ្លាមៗ​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ដើម្បី​ធ្វើការ​សាកសួរ ប៉ុន្តែ​រហូត​មកដល់ ពេលនេះ ពាក់ព័ន្ធ​ករណី​បាញ់បោះ​បង្ក​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល​មនុស្សម្នា ស្ទើរ​មួយ​ក្រុងព្រះសីហនុ នេះ សមត្ថកិច្ច​ប៉ូលិស​មិន​ទាន់​បាន​បញ្ជាក់ពីមួលហេតុអ្វីនៅឡើយទេ។
​ ​
ប្រភពពីបុគ្គលិកបម្រើការងារនៅក្នុងកាស៊ីណូ​កើតហេតុ​ខាងលើ​បាន និយាយ​ប្រាប់​ឲ្យ​ដឹងថា​ ជនជាប់សង្ស័យ​ជា​ភ្ញៀវ​លេងល្បែង​នៅក្នុង​កាស៊ីណូ ហើយ​មូល​ហេតុ​ដែល បណបណ្តាលឱ្យជននោះប្រើប្រាស់អាវុធបាញ់បោះសេរីបែបនេះ ទំនងជា​ផ្តើម​ចេញពី​លេង​ល្បែង​ចាញ់ ព្រមទាំង​បាន​វាយ​ទៅលើ​ជនរងគ្រោះ​ម្នាក់​នឹង​កាំភ្លើងខ្លី​ រងរបួស​ផ្នែក​ក្បាល​ផងដែរ​។​

គួរ​បញ្ជាក់​ផងដែរ​ថា ករណី​ជនជាតិ​ចិន​ប្រើប្រាស់​កាំភ្លើង​ខុសច្បាប់ បាញ់បោះ​សេរី បែបនេះ មិន​មែន​ទើបតែ​កើតឡើងជា​លើក​ទី១ នោះទេ ​សម្រាប់​ទឹកដី​ក្រុងព្រះសីហនុ គឺ​កើត​មាន​ច្រើន​ករណី​មក​ហើយ បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​ជា​ហូរហែ​ផងដែរ ដោយ​គេ​មិនដឹងថា ក្រុម​ជនដៃដល់ ទាំងនោះ ពួកគេ​បាន​កាំភ្លើង​មកពីណា​នោះទេ។ ហើយមិនដែលឃើញសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនអ្នកដែលផ្តល់ឬលក់អាវុធឱ្យ ពួកឧក្រិដ្ឋជនយ៉ាងនេះយកមកផ្ដន្ទាទោសដែរនោះទេ។ ពេលកើតករណីបែបនេះម្ដងស្ងាត់ឱ្យដូចជាចោរលួចសេះ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...