ព្រឹកថ្ងៃនេះប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ចាប់ផ្តើមចែកម៉ាសចំនួន១លាន រយៈពេល១ខែ ជូនអ្នកធ្វើដំណើរឆ្លងកាត់ព្រំដែន
ដោយ Heng  ថ្ងៃទី 27 January, 2020  ម៉ោង 08:13 | សន្តិសុខ​សង្គម

(ភ្នំពេញ)៖ អង្គភាពនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ចាប់ផ្តើមចែកម៉ាសក្នុងរយៈពេល១ខែ ដោយគិតចាប់ពីថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០នេះតទៅ។ ម៉ាសចំនួន១លានម៉ាស ចែកជូនមន្រ្តីនគរបាលច្រកទ្វារ និងភ្ញៀវជាតិ-អន្តរជាតិ ដើម្បីការពារការចម្លងមេរោគថ្មី ដែលបង្កឡើងពីកូរ៉ូណាវីរុស។

ពិធីចែកម៉ាសនេះធ្វើឡើងក្រោមអធីបភាពឧត្តមសេនីយ៍ត្រី អ៉ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងមន្រ្តីក្រោមឱវាទទាំងអស់។ មន្រ្តីនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានប្រាប់ព័ត៌មានបណ្តាញព័ត៌មានឱ្យដឹងថា អំណោយម៉ាសទាំងអស់ បានមកពីជំនួយរបស់សប្បុរសជននានា និងចែកដល់អ្នករត់ម៉ូតូឌុប កម្មករ អាជីវករ ភ្ញៀវជាតិ អន្តរជាតិ ចេញចូល ច្រកទ្វារអន្តរជាតិប៉ោយប៉ែត។

ព័ត៌មានបន្ថែមស្តីពីការចែកម៉ាស នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត សូមទាក់ទងតាមទូរស័ព្ទលេខ 012 339 931 / 097 590 9999៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...