ស៊ីផឹកបាញ់១គ្រាប់ បណ្តាលឱ្យរបួសម្នាក់ ហើយអ្នកបាញ់រត់បាត់
ដោយ Heng  ថ្ងៃទី 27 January, 2020  ម៉ោង 07:46 | សន្តិសុខ​សង្គម

(ភ្នំពេញ​) បុរស​ជើង​ខ្លាំង​ម្នាក់​ស្រវឹងស្រា​ ទាញកាំភ្លើងពីបុរសម្នាក់ទៀតបាញ់១គ្រាប់ បណ្ដាល​ឱ្យបុរសម្នាក់ដែលនៅក្បែរនោះរងរបួសជើងឆ្វេងយ៉ាងដំណំ។ ចំណែកបុរសជើងខ្លាំងម្នាក់នោះបានគេចចេញពីកន្លែងកើតហេតុភ្លាមៗ។ ហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨យប់ ថ្ងៃទី​២៦​ ខែមករា ឆ្នាំ២០២០ ស្ថិតនៅ​ក្នុងភូមិ​ម័​រ​ សង្កាត់ដង្កោ ខណ្ឌដង្កោ។

បុរសរងគ្រោះ​ឈ្មោះ ឃិន ឆៃ​យ៉ា មុខរបរ​ដើរ​ទិញ​អេតចាយ ស្នាក់នៅ​ភូមិ​ម័​រ សង្កាត់​ដង្កោ​ខណ្ឌដង្កោ បានមក​បុក​ប៊ី​យ៊ែ​រ ខណៈដែល​ជនសង្ស័យ​បាន​ផឹកស៊ី​មាន​គ្នា​ប្រមាណ​ជា​៣​ទៅ​៤​នាក់ បាន​អួត​កាំភ្លើង​ចុះឡើង ស្រាប់តែ​ជនបង្ក​ដែល​គេ​ដឹងថា ឈ្មោះ ណូ បាន​យក​កាំភ្លើង​ពី​បុរស​ម្នាក់ទៀត​មក​បាញ់​ផ្ចុច​នឹង​ដី បណ្ដាល​ឲ្យ​ខ្ទៀត​ត្រូវ​បុរស​ម្នាក់ ឈ្មោះ ឃិន ឆៃ​យ៉ា ចំជើង។

ភ្លាមៗ​នោះ ជនបង្ក​បាន​រត់​គេចខ្លួនបាត់ ឯ​ជនរងគ្រោះ​បាន​បងប្អូន​បញ្ជូនទៅ​មន្ទីរពេទ្យ​ពេទ្យរុស្សី ដើម្បី​សង្គ្រោះ​។ ​ជនរងគ្រោះ បានដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍នគរបាលសង្កាត់ដង្កោ ចំណែក​ជនសង្ស័យ​សម​ត្ថ​កិច្ច​បាន​កំពុងធ្វើការ​ស្រាវជ្រាវ​បន្ត ដើម្បី​យកមក​ផ្ដន្ទាទោស​តាមច្បាប់​៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...